ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី OnePlus Ace 6 Turbo នឹងបំពាក់នូវថាមពលថ្មទំហំ 8,000mAh

ដោយ

Koun Jab Luffy

24 តុលា 2025 09:11 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែលពិសេស Turbo ដំបូងបំផុតរបស់ខ្លួនហើយ។ យោងតាមរបាយការណ៍ជាច្រើន បានអះអាងថា ស្មាតហ្វូនថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូន Series ថ្មីរបស់ក្រុមហ៊ុននេះ។ យ៉ាងណាមិញ តាមការបញ្ជាក់របស់ Digital Chat Station នៅលើ Weibo បានទម្លាយថា ម៉ូដែលនេះ អាចនឹងក្លាយជាផ្នែកមួយនៃស្មាតហ្វូនត្រកូល Ace Series នេះ។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះ ក៏បានចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។
Digital Chat Station បានបន្តទម្លាយថា ស្មាតហ្វូនម៉ូដែលពិសេស Turbo នេះ នឹងក្លាយជាផ្នែកមួយរបស់ស្មាតហ្វូន Ace Series ដែលនឹងមានឈ្មោះហៅថា OnePlus Ace 6 Turbo។ ក្រុមហ៊ុន OnePlus ក៏បានត្រៀមបង្ហាញស្មាតហ្វូន OnePlus 15, Ace 6 និង Pad 2 នៅថ្ងៃទី 27 ខែតុលាខាងមុខនេះនៅក្នុងប្រទេសចិនផងដែរ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូន Ace 6 Turbo អាចនឹងទម្លាយបន្តនៅខែក្រោយនេះ។
Article image
នៅក្នុងការទម្លាយចុងក្រោយបំផុតចេញពី Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 6 Turboនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 chipset ស៊េរីថ្មី។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ OLED Display ដែលទ្រទ្រង់ទៅលើ 1.5K resolution និងមានល្បឿន  165Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មី Ace 6 Turbo នេះ នឹងមានថាមពលថ្មទំហំ 8,000mAh ខណៈដែលការបែកធ្លាយមុននេះ បានបញ្ជាក់ថា ថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានថ្មត្រឹមតែ 7,650mAh ប៉ុណ្ណោះ។
Article image
សូមជំរាបថា ក្រុមហ៊ុន OnePlus បានធ្វើការនៅលើស្មាតហ្វូនចំនួន 2 ដែលមួយម៉ូដែល មានថាមពលថ្មទំហំ 7,650mAh និងមួយទៀតគឺ Ace 6 Turbo មានថាមពលថ្មទំហំ 8,000mAh។ ស្មាតហ្វូនTurbo edition នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 100W fast charging ផងដែរ៕
ស្មាតហ្វូនស៊េរីថ្មី OnePlus Ace 6 Turbo នឹងបំពាក់នូវថាមពលថ្មទំហំ 8,000mAh