
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Reno 14 series នៅក្នុងប្រទេសចិនហើយ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយថ្មីនេះ ក៏មានការចូលរួមជាមួយនឹងអ្នកចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េលោក Song Yuqi ដែលជាអ្នកចំរៀងមកពីក្រុម (G)I-DLE ទៀតផង។ យោងតាមរូបភាពទម្លាយថ្មីនេះ គឺបានបញ្ជាក់ថា ការសម្ពោធនេះ នឹងធ្វើឡើងនៅក្រោមប្រធានបទ “人鱼姬出没” (Mermaid Princess Appears)។
នៅមុនការប្រកាសជាផ្លូវការចូលមកដល់ នៅពេលនេះ ក្រុមហ៊ុន Oppo បានចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយនៅតាមផ្លូវធំៗជាច្រើននៅក្នុងទីក្រុងចំនួន 3 នៅក្នុងប្រទេសចិន៖
Chengdu · Dongjiao Memory – ពីថ្ងៃទីនេះ ដល់ថ្ងៃទី 14 ឧសភា
Chongqing · E’ling Erchang – ពីថ្ងៃទីនេះ ដល់ថ្ងៃទី 14 ឧសភា
Changsha · Chaozong Street– ពីថ្ងៃទីនេះ ដល់ថ្ងៃទី 28 ឧសភា

តាមរយៈនៃការផ្សព្វផ្សាយនេះ គ្រប់គ្នាអាចទស្សនា និងចូលរួមជាមួយនឹងយុទ្ធនាការនេះ បានចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី 7 ខែឧសភានេះ តាមរយៈការបង្ហោះនូវ hashtags ដូចជា #OPPOReno14 និង #五一偶遇宋雨琦 នោះ ពួកគេអាចនឹងមានឱកាសក្នុងការឈ្នះនូវស្មាតហ្វូន Reno 14 រួមនិងប្រអប់កាដូ Yuqi-themed gift packs ចំនួន 10 រង្វាន់ថែមទៀតផង។ ទាក់ទងនឹងព្រឹត្តិការណ៌នេះ សម្រាប់ការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែយុទ្ធនាការនេះគឺបានបង្ហាញថា ការបង្ហាញស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភា ឆ្នាំ 2025 នេះហើយ។
សូមជំរាបថា បើមើលតាមការបែកធ្លាយមុននេះ បានបង្ហាញថា ស្មាតហ្វូន OPPO Reno14 ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.59-អ៊ីងកម្រិត 1.5K ជាប្រភេទអេក្រង់រាបស្មើរ LTPS OLED flat គាំទ្រជាមួយនឹងគែម ultra-thin bezels។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50-Megapixel ខណៈពេលដែលកាមេរ៉ាគោលមានទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 8-Megapixel និង 50-megapixel ដែលជាសិនស័ររបស់ Samsung JN5 ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។

សម្រាប់ស្មាតហ្វូន Reno 14 Pro វិញ នឹងមានអេក្រង់ទំហំ 6.83-អ៊ីង កម្រិត 1.5K ហើយអេក្រង់នេះ ក៏ជាអេក្រង់រាបស្មើរ LTPS OLED flat ដែលមានការគាំទ្រជាមួយនឹងគែម ultra-thin bezels។ ស្មាតហ្វូនថ្មីនេះ ក៏មានកាមេរ៉ាខាងមុខទំហំ 50-Megapixel ដូចគ្នានេះដែរ។ ស្មាតហ្វូន Pro នឹងមានបច្ចេកវិទ្យាសាកថ្មកម្លាំង 80W fast charging។ ស្មាតហ្វូន Reno 14 Series នេះ នឹងមានបន្ទះឈីប Dimensity 8350 និងប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង ColorOS 15។ ស្មាតហ្វូននេះ នឹងមានគែម Aluminum alloy side frame និងបច្ចេកវិទ្យា IP68/IP69 សម្រាប់ការពារទឹក និងធូលីថែមទៀតផង៕
