ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Redmi K80 Series ត្រូវគេទម្លាយថា នឹងប្រើបន្ទះឈីប Snapdragon 8 Gen 4 ថ្មទំហំ 5500mAh

ដោយ

Koun Jab Luffy

04 មេសា 2024 04:17 ល្ងាច

អាន 2 នាទី

Article image
កាលពីខែវិច្ឆិកាឆ្នាំមុននេះ ក្រុមហ៊ុន Redmi បានប្រកាសចេញនូវស្មាតហ្វូន K70 Series ដែលម៉ូដែលនេះ ត្រូវបានក្រុមហ៊ុន ដាក់អោយប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មី HyperOS ហើយថែមទាំងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 ថែមទៀតផង។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67-អ៊ីងបង្ហាញចេញបានកម្រិត 2K ទំហំ 1440x3200 និងគាំទ្រដោយកញ្ចក់ AMOLED ដែលមានពន្លឺ 4000nits ថែមទៀតផង។ K70 Series ត្រូវបានក្រុមហ៊ុននេះដាកលក់នៅក្នងតម្លៃ 2,499 យ៉ន់ដែលប្រហែលជា $352។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺបានទម្លាយចេញនូវជំនាន់ថ្មីរបស់ម៉ូដែល K70 ហើយ នោះគឺស្មាតហ្វូន Redmi K80 Series។ បើតាមការចែកចាយរបស់អ្នកទម្លាយ “Smart Pikachu” បានអោយដឹងថា ក្រុមហ៊ុននេះ គឺបានធ្វើការងារដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើស្មាតហ្វូនថ្នាក់ប្រណិតម៉ូដែល Redmi K series នេះ។ ស្មាតហ្វូននេះ នឹងមាន 2 ម៉ូដែលរួមមានដូចជា Redmi K80 និង Redmi K80 Pro។ សម្រាប់ម៉ូដែលតម្លៃសមរម្យ Redmi K80E អាចនឹងបង្ហាញវត្តមានជាមួយនិងស្រឡាយ Redmi Note series វិញ។
Article image
នៅពេលនេះ អ្នកទម្លាយរូបនេះ បានធ្វើការកត់សម្គាល់ថា Redmi K80 series កំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៌ហើយ។ ស្មាតហ្វូននេះ នឹងងមានថ្មទំហំ 5500mAh ធំជាងម៉ូដែលមុន 500mAh។ អ្នកទម្លាយរូបនេះបន្ថែមថា Redmi K80 series ក៏នឹងមានការបំពាក់នូវបន្ទះឈីបខុសគ្នាផងដែរ ដោយម៉ូដែលស្តង់ដារ អាចនឹងប្រើបន្ទះឈីប Snapdragon 8 Gen 3 និងម៉ូដែល Pro អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4។ ចំពោះរូបរាងវិញ ស្មាតហ្វូននេះ អាចនឹងមានតួផលិតពីកញ្ចក់ និងមានស៊ុមលោហៈ។
ស្មាតហ្វូនស៊េរីថ្មី Redmi K80 Series ត្រូវគេទម្លាយថា នឹងប្រើបន្ទះឈីប Snapdragon 8 Gen 4 ថ្មទំហំ 5500mAh