ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Redmi K80 Series នឹងមានម៉ូដែល Champion Edition ហើយនិងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

11 មិថុនា 2024 10:53 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Redmi K80 series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ។ យោងតាមអ្នកទម្លាយ Smart Pikachu បង្ហោះនៅលើ Weibo នៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូន Redmi K80 series បានតេស្តរួចរាល់ជាមួយនឹងអេក្រង់កម្រិត 2K។ សូមជំរាបថា ស្មាតហ្វូន Redmi K70 ក៏មានអេក្រង់បង្ហាញចេញបានកម្រិត 2K (1440x3200) display ជាមួយនឹងពន្លឺអេក្រង់ 4000 nits, HDR10+ និង Dolby Vision រួមជាមួយនឹង TUV Rheinland សម្រាប់ការពារភ្នែកផងដែរ។
ប៉ុន្តែបើតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា អេក្រង់របស់ស្មាតហ្វូន K80 Series គឺមានកម្រិតកោងបន្តិចស្រដៀងគ្នាទៅនឹងស្មាតហ្វូន Redmi Note series ផងដែរ។ ជាមួយគ្នានេះ ស្មាតហ្វូនជំនាន់ថ្មី Redmi K80 series នេះ ក៏នឹងមានម៉ូដែលមួយ ដែលជាកិច្ចសហការជាមួយក្រុមហ៊ុនផ្សេងផងដែរ។ បើមើលទៅលើស្មាតហ្វូន Redmi K70 Pro Champion Edition ដែលបង្ហាញខ្លួនកន្លងមក គឺជាម៉ូដែលមួយដែលកិច្ចសហការរវាងក្រុមហ៊ុន Redmi និង Lamborghini។ សម្រាប់ស្មាតហ្វូន Redmi K80 series អាចជាម៉ូដែល Champion Edition ដែលជាកិច្ចសហការជាមួយនឹងក្រុមហ៊ុន Lamborghini។ Redmi K70 Pro Champion ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ គឺមានការឌីស្សាញខុសប្លែកពីម៉ូដែល Pro និងមានតម្លៃ $1200 ។
យោងតាមការបញ្ជាក់ពីពាក្យចចាមអារ៉ាមជាច្រើនកន្លងមក បាននិយាយថា ស្មាតហ្វូន Redmi K80 Series នេះ គឺមានបន្ទះឈីប Snapdragon 8 Gen 4។ សម្រាប់ស្មាតហ្វូន K80 Pro អាចមានបន្ទះឈីប Snapdragon Flagship ខណៈពេលដែលម៉ូឌែល K80 គឺមានការបំពាក់ត្រឹមបន្ទះឈីប Snapdragon 8 Gen 3 SoC ប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5500 mAh និងបច្ចេកវិទ្យាសាកថ្មលឿន  120W fast charging ។
Article image
សូមជំរាបថា បន្ទះឈីប Snapdragon 8 Gen 4 នឹង បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍  Snapdragon Technology Summit 2024 នៅក្នុងខែតុលាខាងមុខនេះ។ បន្ទះឈីប  flagship chipset  នេះគឺប្រើប្រាស់នូវដំណើរការ 3nm ជំនាន់ទី 2 របស់ក្រុមហ៊ុន TSMC ។ ខុសប្លែកពីបន្ទះឈីប Snapdragon 8 Gen 3 នោះ បន្ទះឈីប 8 Gen 4 គឺប្រើប្រាស់នូវស្ថាបត្យកម្ម  Nuvia Phoenix architecture របស់ក្រុមហ៊ុន Qualcomm ។ បើធៀបជាមួយនឹង  ARM architecture នោះ ស្ថាបត្យកម្ម Nuvia Phoenix architecture គឺមានសមត្ថភាពខ្ពស់ជាង៕
ស្មាតហ្វូនស៊េរីថ្មី Redmi K80 Series នឹងមានម៉ូដែល Champion Edition ហើយនិងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4