
ក្រុមហ៊ុន vivo កំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតវ៉ចថ្មីចុងក្រោយបំផុតរបស់ខ្លួននោះគឺ vivo V40 នៅលើទីផ្សារនៃប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះហើយ។ បើមើលទៅលើកាលបរិច្ឆេទនៃការប្រកាសជាសកលទៅលើស្មាតហ្វូននេះ នៅក្នុងប្រទេសឥណ្ឌានេះ បានអនុម័តកាលពីថ្ងៃទី 21 ខែមិថុនាឆ្នាំ 2024 នេះ ហើយនៅលើវេបសាយ BIS នៅក្នុងប្រទេសនេះ ស្មាតហ្វូនថ្មីនេះ គឺមានលេខម៉ូដែល“V2348”។
សម្រាប់ការដាក់លក់នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូន Vivo V40 នេះ គឺមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងម៉ូដែលនៅក្នុងទៅផ្សារសកល។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.78-អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate ហើយនិងមានសមត្ថភាពអាចបង្ហាញចេញបាន 1.5K resolution (2800x1260)។ ស្មាតហ្វូននេះ មាន 2 ពណ៌រួមមានដូចជា Stella Silver និង Nebula Purple។ នៅលើស្មាតហ្វូន vivo V40 នេះ គឺមានកាមេរ៉ាភ្លោះដែលមានទំហំ 50MP គាំទ្រដោយ f/1.9 និងមួយគ្រាប់ទៀតមានទំហំ 50MP គាំទ្រដោយ f/2.0 ultra-wide-angle ដែលមានរូបភាពគុណភាពខ្ពស់ និងវីដេអូបានយ៉ាងល្អ។

ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 ដែលបង្កើននូវល្បឿនបានយ៉ាងល្អ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ មាន 2 ទំហំរួមមានដូចជា 8GB+256GB និងទំហំ 12GB និង 512GB។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging ថែមទៀតផង។

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន vivo ទើបតែបង្ហាញចេញនូវថេប្លេត vivo Pad 3 នៅក្នុងប្រទេសចិនផងដែរ។ ថេប្លេតនេះ មានអេក្រង់ទំហំ 12.05-អ៊ីង LCD គាំទ្រជាមួយនឹងការបង្ហាញចេញបានកម្រិត 2.8K resolution និងមានល្បឿន 144Hz refresh rate។ បន្ថែមពីនេះ នៅលើថេប្លេតនេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 chipset និងមានទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 44W fast charging ។ ថេប្លេតនេះ នៅមិនទាន់បង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅឡើយទេ៕
