ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី vivo X500 Pro Max អាចនឹងបំពាក់នូវថាមពលថ្មធំទំហំដល់ទៅ 8,000mAh+

ដោយ

ជុំ ប៉េងលីន

21 ឧសភា 2026 08:23 ព្រឹក

អាន 2 នាទី

ស្មាតហ្វូនស៊េរីថ្មី vivo X500 Pro Max អាចនឹងបំពាក់នូវថាមពលថ្មធំទំហំដល់ទៅ 8,000mAh+
Article image
គិតមកដល់ថ្ងៃនេះ មានការបែកធ្លាយជាច្រើនរួចមកហើយដែលបញ្ជាក់ថា ក្រុមហ៊ុន vivo នឹងមានការបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី vivo X500 Series លឿនជាងការប្រកាសចេញស្មាតហ្វូនជំនាន់មុន ហើយស្មាតហ្វូនថ្មីនេះ នឹងមាន 3 ម៉ូដែលរួមមានដូចជា vivo X500, X500 Pro និង vivo X500 Pro Max។ គួរបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ជាច្រើនមុននេះ ក៏មានការទម្លាយអំពីទំហំអេក្រង់នៃស្មាតហ្វូនទាំង 3 នេះផងដែរ ហើយពេលនេះ មានការបញ្ចេញនូវព័ត៌មានថ្មី ដោយបញ្ជាក់ពីទំហំថាមពលថ្មរបស់ស្មាតហ្វូនម៉ូដែល Pro Max វិញម្តង។

សូមជំរាបថា ស្មាតហ្វូន Pro Max Edition គឺមិនធ្លាប់បានបង្ហាញនៅលើស្មាតហ្វូននៅក្នុងត្រកូលស្មាតហ្វូន vivo X300 Series នាពេលកន្លងមកនោះទេ។ ដូច្នេះសម្រាប់វត្តមានរបស់ ស្មាតហ្វូន vivo X500 Pro Max ថ្មីនេះ អាចនឹងក្លាយជាម៉ូដែលថ្មី ដែលមានអេក្រង់ទំហំ 6.85 អ៊ីង OLED panel គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K resolution។ ស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប 2nm ជំនាន់ថ្មីដែលនោះ អាចជា MediaTek Dimensity 9600 Pro។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនថ្មីនេះ ក៏បានតេស្តជាមួយនឹងថាមពលថ្មទំហំ 8,000mAh ផងដែរ។ ក្រុមហ៊ុន vivo បានបញ្ជាក់់ថា ក្រុមហ៊ុន ក៏បានធ្វើការនៅលើរចនាសម្ព័ន្ធខាងក្នុងរបស់ស្មាតហ្វូននេះផងដែរ។

Article image
តាមរយៈព័ត៌មានថ្មីនេះ បានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលថ្មី vivo X500 នេះ នឹង មានថាមពលថ្មទំហំ 7,000mAh+ ប្រៀបធៀបជាមួយនិងស្មាតហ្វូនម៉ូដែលមុន vivo X300 គឺមានការបំពាក់នូវថាមពលថ្មទំហំត្រឹមតែ 6,040mAh ប៉ុណ្ណោះ។ ហើយបើមើលទៅលើស្មាតហ្វូន vivo X300 Pro វិញ គឺមានថាមពលថ្មទំហំ 6,510mAh។ សូមបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ស្មាតហ្វូន vivo X300s ដែលមានអេក្រង់ទំហំ 6.78 អ៊ីង ក៏មានការប្រកាសចេញនៅលើនៅក្នុងប្រទេសចិនផងដែរ ដោយម៉ូដែលនេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន vivo X300 Pro អញ្ចឹង ប៉ុន្តែមានថាមពលថ្មទំហំ 7,100mAh។

Article image
បន្ថែមពីលើរបាយការណ៍ជាច្រើនខាងលើនេះ កន្លងមកក៏ធ្លាប់មានការទម្លាយថា ស្មាតហ្វូន vivo X500 ថ្មីនេះ អាចនឹងមានអេក្រង់ទំហំ 6.59 អ៊ីង ខណៈពេលដែលស្មាតហ្វូន vivo X500 Pro បំពាក់នូវអេក្រង់ទំហំ 6.37 អ៊ីង។ ស្មាតហ្វូនទាំងពីរនេះនឹងបំពាក់នូវបន្ទះឈីប Dimensity 9600-Series ដូចគ្នា៕
ស្មាតហ្វូនស៊េរីថ្មី vivo X500 Pro Max អាចនឹងបំពាក់នូវថាមពលថ្មធំទំហំដល់ទៅ 8,000mAh+