
យោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series នៅក្នុងប្រទេសចិននៅខែតុលាខាងមុខនេះហើយ។ ខណៈពេលដែលនៅសល់ប៉ុន្មានខែទៀតនោះ មុនការប្រកាសជាផ្លូវការនោះ មានពាក្យចចាមអារ៉ាមជាច្រើន ក៏បាននិយាយអំពីស្មាតហ្វូន Xiaomi 15 នេះផងដែរ។ យោងតាមការទម្លាយចេញពី Digital Chat Station នោះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro នេះ នឹងមានការ Upgrade ច្រើន ទៅលើកាមេរ៉ា Optical Zoom ផងដែរ។
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានបន្តថា ក្រុមហ៊ុន Xiaomi នឹងធ្វើការផ្លាស់ប្តូរនូវ Periscope Telephoto Lens ជាមួយនិងសិនស័រ IMX8 Sensor តាមរយៈនៃការផ្តល់ជូនមុខងារ 5x Optical Zoom នៅលើគំរូរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro នេះផងដែរ។ គាត់បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបំពាក់នូវបច្ចេកវិទ្យា AI Super-Resolution Algorithms ចុងក្រោយបំផុតផងដែរ។
ស្មាតហ្វូននេះ មានកាមេរ៉ា 50-Megapixel Samsung S5KJN1 Telephoto គាំទ្រជាមួយនិងមុខងារហ៊្សូម 3.2x Optical Zoom។ ស្មាតហ្វូន Xiaomi 15 Pro នេះ នឹងមានការពង្រឹងទៅលើ zoom កាន់តែប្រសើរជាងមុនផងដែរ។ ស្មាតហ្វូន Xiaomi 15 Pro នេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel ដែលអាចជាសិនស័រ OV50K OmniVision 50-Megapixel។ ខណៈពេលដែលស្មាតហ្វូនមុននេះ ទ្រទ្រង់ទៅលើ Variable Aperture នោះ យើងអាចរំពឹងថា ស្មាតហ្វូន Xiaomi 15 Pro នេះ មិនមានទ្រទ្រង់ទៅលើមុខងារនេះទេ។

ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ និងមានកាមេរ៉ា Ultra-Wide គ្រាប់ទៀតមានទំហំ 50-Megapixel ដូចទៅនឹង Xiaomi 14 Pro អញ្ចឹងដែរ។ ស្មាតហ្វូន Xiaomi 15 Pro នេះគឺមានអេក្រង់ទំហំ 6.73-អ៊ីង Micro-Curved OLED Panel ជាមួយនឹងកម្រិតភាពច្បាស់ 2K Resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 8 Gen 4 ជាមួយនឹងថាមពលថ្មទំហំ 5,400mAh និងបច្ចេកវិទ្យាសាកកម្លាំង 120W fast charging ផងដែរ៕
