ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មីតម្លៃសមរម្យ Galaxy S25 FE បានបង្ហាញខ្លួនជាផ្លូវការហើយ

ដោយ

Koun Jab Luffy

05 កញ្ញា 2025 09:15 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មីដែលមានតម្លៃសមរម្យស្ថិតនៅក្នុងត្រកូលស្មាតហ្វូនប្រណិត Galaxy S25 series របស់ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការនៅលើទីផ្សារហើយ។ ស្មាតហ្វូន Galaxy S25 FE គឺជាប្រភេទ Fan Edition ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានការបំពាក់នូវមុខងារ High-End ជាច្រើន នៅក្នុងថែមទាំងមានការបំពាក់នូវបច្ចេកវិទ្យា Galaxy AI ហើយនិងការអាប់ដេតទៅលើកម្មវិធី Software បានយូរជាងមុនថែមទៀតផង។
ស្មាតហ្វូន Galaxy S25 FE ស៊េរីថ្មីនេះ មានអេក្រង់ទំហំ 6.7-អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution ល្បឿន 120Hz refresh rate និងមានកម្រិត 1900 nits peak brightness ហើយនិងមានកញ្ចក់ការពារ Corning Gorilla Glass Victus+ ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានបន្ទះឈីប Exynos 2400 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 512GB ផងដែរ។
Article image
ក្រុមហ៊ុន Samsung បានសម្រេចធ្វើការ upgrade ថាមពលថ្មរបស់ស្មាតហ្វូន Galaxy S25 FE ដល់ទៅ 4,900mAh ហើយនិងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W wired fast charging រួមនិងបច្ចេកវិទ្យា 15W wireless charging (reverse wireless charging) ទៀតផង។ ប្រៀបធៀបជាមួយនឹងស្មាតហ្វូន Galaxy S24 FE គឺមានថាមពលថ្មទំហំ 4,700mAh cell ហើយនិងបច្ចេកវិទ្យា 25W wired charging ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ មានរូបរាងស្លីម 7.4mm និងទម្ងន់ 190g។ ស្មាតហ្វូននេះ មានផ្នែកខាងក្រោយធ្វើពីកញ្ចក់ និងគែម Armor Aluminum frame ។ តួខ្លួនរបស់ស្មាតហ្វូននេះជាប្រភេទការពារទឹក និងធូលី ហើយវាអាចនៅក្រោមទឹកបាន 1 ម៉ែត្រដល់ទៅ 30 នាទី នេះគឺដោយសារតែបច្ចេកវិទ្យា IP68 ។
Article image
ស្មាតហ្វុននេះ ប្រើប្រាស់នូវ Android 16 OS ជាមួយនឹង OneUI 8 ដែលអាចអាប់ដេតទៅលើ Android OS និង security patch ដល់ទៅ 7 ឆ្នាំ។ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវមុខងារ Galaxy AI និង AI Tools ជាច្រើនទៀតដូចជា Gemini Live, Now Bar, Circle to Search, Generative Edit រួមនិងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ស្មាតហ្វូននេះ
Article image
ស្មាតហ្វូន Galaxy S25 FE ស៊េរីថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 12MP selfie និងកាមេរ៉ាគោលទំហំ 50MP (f/1.8) + 12MP (Ultrawide, f/2.2) + 8MP (Telephoto, 3x Zoom, f/2.4)។ នៅលើស្មាតហ្វូន Galaxy S25 FE ស៊េរីថ្មីនេះ ក៏មានមុខងារជាច្រើនទៀតមានដូចជា Bluetooth 5.4, WiFi 6E, NFC និង USB Type-C 3.2 Gen 1 ។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូនស៊េរីថ្មី Galaxy S25 FE របស់ក្រុមហ៊ុន Samsung នេះ គឺមានជម្រើសចំនួន 4 ពណ៌សម្រាប់ជ្រើសរើសគឺ Icyblue, Jetblack, Navyនិងពណ៌ស។ ស្មាតហ្វូននេះមានតម្លៃចាប់ពី 649 ដុល្លារ (649 GBP, 749 EUR) សម្រាប់ទំហំ 128GB ដែលមានតម្លៃទាបជាងស្មាតហ្វូន Galaxy S25 ដល់ទៅ 150 ដុល្លារ។ សម្រាប់ទំហំ 256GB មានតម្លៃ 709 ដុល្លារ។ នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ទំហំ 512GB មានតម្លៃ 929 អ៊ឺរ៉ូ។ ស្មាតហ្វូននេះចាប់ផ្តើមលក់នៅលើទីផ្សារហើយចាប់ពីថ្ងៃទី 4 ខែកញ្ញានេះ ជាមួយនឹងការប្រើប្រាស់នូវ Google AI Pro ដល់ទៅ 6 ខែថែមទៀត៕
Article image
ស្មាតហ្វូនស៊េរីថ្មីតម្លៃសមរម្យ Galaxy S25 FE បានបង្ហាញខ្លួនជាផ្លូវការហើយ