ស្វែងរកពួកយើង:

ស្មាតហ្វូនស្តើងជាងគេលើពិភពលោក នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃ 4 កញ្ញានេះហើយ

ដោយ

Koun Jab Luffy

30 សីហា 2025 01:29 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ការឌីស្សាញស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងបានទៅជានិន្នាការថ្មី នឹងពេញនិយមខ្លាំងមែនទែនពីសំពាក់អ្នកប្រើប្រាស់។ ជាក់ស្តែងថ្មីៗនេះ Samsung ទើបតែបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីដែលមានកម្រ៉ាស់ស្តើងរបស់ខ្លួន Galaxy S25 Edge ផងដែរ។ ជាមួយគ្នានេះ Apple ក៏កំពុងតែត្រៀមបង្ហាញចេញនូវ iPhone 17 Air ដែលជាម៉ូដែលថ្មីកម្រ៉ាស់ស្តើងរបស់ខ្លួននៅសប្តាហ៌ក្រោយនេះថែមទៀទតហើយ។
ខណៈដែលមានការប្រជែងគ្នានៅលើទីផ្សារកាន់តែច្រើន នៅពេលនេះ ក្រុមហ៊ុន Tecno ក៏បានត្រៀមបញ្ចេញនូវម៉ូដែលថ្មីរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងមានការប្រកាសចេញនូវស្មាតហ្វូន Pova Slim 5G នៅថ្ងៃទី 4 ខែកញ្ញានេះហើយ ដោយថែមទាំងបញ្ជាក់ថា ម៉ូដែលថ្មីនេះ គឺជាស្មាតហ្វូនស្តើងជាងគេលើពិភពលោក ដែលមានការឌីស្សាញជាមួយអេក្រង់គែមកោងថែមទៀតផង។
បើទោះបីជាមិនទាន់មានការបញ្ជាក់ពីកម្រ៉ាស់ក៏ដោយ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានកម្រ៉ាស់ស្តើង ដោយសារតែកាលពីកំឡូងព្រឹតិ្តការណ៌ MWC 2025 កន្លងទៅនេះ ក្រុមហ៊ុននេះធ្លាប់បានបង្ហាញនូវគំរូស្មាតហ្វូន Spark Slim នេះជាមួយនិងកម្រ៉ាស់ត្រឹមតែ 5.75mm ប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះ ក៏នឹងមានការតម្លើងនូវ AI ជាច្រើនដូចជា Circle to Search និង Ella AI assistant ដែលបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់ផងដែរ។ ក្រុមហ៊ុន Tecno ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះអាចខលចេញដោយមិនចាំបាច់មានសេវាបានទៀតផង។
Article image
ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់អេក្រង់ “dynamic mood light” ហើយនិងមានអំពូង LEDs នៅជុំវិញម៉ូឌុលកាមេរ៉ាក្រោយដ៏ទាក់ទាញថែមទៀតផង នេះបើតាមការបញ្ជាក់ពី Tecno។ ស្មាតហ្វូន Pova Slim 5G អាចនឹងមានថ្ម 5,000mAh។