ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ 3 តង់ Galaxy Z TriFold នឹងអាចដំណើរការកម្មវិធី 3 បានក្នុងពេលតែ 1

ដោយ

Koun Jab Luffy

25 សីហា 2025 08:07 ព្រឹក

អាន 2 នាទី

Article image
“Galaxy Z TriFold” ដែលជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការ ឌីស្សាញរូបរាងថ្មី ខណៈដែលការបែកធ្លាយចុងក្រោយបំផុតនេះ មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង មានគម្រោងធ្វើការពង្រីកទៅលើព្រំដែននៃការប្រើប្រាស់នៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ។ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់ថ្មីនេះ ត្រូវបានគេព្យាករណ៌ថា អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2025 នេះ ដែលនឹងមានការផ្តោតខ្លាំងទៅលើការងារ Multitasking និងផលិតភាពការងារ។
តាមការបញ្ជាក់នៅក្នុងការបែកធ្លាយនៅក្នុងការឌីស្សាញ UI តាមរយៈគេហទំព័រ Sammobile បានបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Tri Fold នេះ នឹងមានការបំពាក់នូវ Multitasking Tool ថ្មី ដែលមានឈ្មោះហៅថា Split Trio។ មុខងារថ្មីនេះ គឺមានខុសប្លែកពីស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 ដែលផ្តោតទៅលើកម្មវិធី 2 ប៉ុណ្ណោះ។ សម្រាប់មុខងារ Split Trio នេះ គឺអនុញ្ញាតអោយអ្នកប្រើប្រាស់អាចដំណើរការកម្មវិធីចំនួន 3 នៅលើអេក្រង់បាន។ បន្ថែមពីនេះ មុខងារនេះ ក៏មានសមត្ថភាពក្នុងការ Mirror ទៅលើអេក្រង់ Cover Screen នៅលើ Home Screen បាន។
Article image
ប្រភពដដែលនេះបានបន្តថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី TriFold នេះ នឹងបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 16 និងបន្ទះឈីប Qualcomm Snapdragon 8 Elite ហើយនឹងមានកាមេរ៉ា 3 គ្រាប់ ដូចទៅនឹងស្មាតហ្វូន Galaxy Z Fold 7 អញ្ចឹងដែរ។ ចំពោះថាមពលថ្មស្តើងជាងមុន ហើយក្រុមហ៊ុន Samsung ក៏មានអាប់ដេតទៅលើ OS និងសុវត្ថិភាពដល់ទៅ 7 ឆ្នាំផងដែរ។ សម្រាប់តម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងចន្លោះពី $2500-$3000។ ស្មាតហ្វូនអេក្រង់បត់បាន  Galaxy Z TriFold នឹងបង្ហាញខ្លួននៅចុងឆ្នាំ 2025 នេះ នៅក្នុងព្រឹត្តិការណ៍ Samsung Unpacked ឬដើមឆ្នាំ 2026 នេះ៕
ស្មាតហ្វូនអេក្រង់បត់ 3 តង់ Galaxy Z TriFold នឹងអាចដំណើរការកម្មវិធី 3 បានក្នុងពេលតែ 1