ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ Huawei និង Vision Pro នឹងបង្ហាញខ្លួនជាផ្លូវការនៅតាមហាងឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

06 មេសា 2024 11:12 ថ្ងៃត្រង់

អាន 2 នាទី

Article image
មកដល់ពេលនេះ ហ្វេនៗជាច្រើនរបស់ក្រុមហ៊ុន Huawei បាននឹងកំពុងតែរង់ចាំយ៉ាងអន្ទះសារពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ក្រុមហ៊ុននេះ រួមជាមួយនិងកាស Vision Pro headset ដែលសុទ្ធសឹងតែជាផលិតផលម៉ូដែលថ្មី មានការអាប់ដែរខ្លាំង។ បើតាមការទម្លាយកន្លងមក បានអោយដឹងថា ផលិតផលថ្មីៗទាំងពីរនេះ នឹងមានការដាក់តាំងនៅលើហាងផ្លូវការរបស់ក្រុមហ៊ុននាពេលឆាប់ៗនេះហើយ។
យោងតាមការទម្លាយថ្មីមួយនៅលើបណ្តាញ Weibo តាមរយៈអ្នកលេង blog មួយរូបដែលមានឈ្មោះថា @SmartPikachu ដែលបង្ហោះកាលពីពេលថ្មីៗនេះ គឺបាននិយាយថា ស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ក្រុមហ៊ុន Huawei ហើយនិងកាស Vision Pro headset គឺបានឆ្លងកាត់ការអភិវឌ្ឍរួចរាល់ ដោយផលិតផលថ្មីៗទាំងពីរនេះ អាចនឹងបង្ហាញវត្តមាន ក៏ដូចជាដាក់លក់នៅលើហាងផ្លូវការរបស់ក្រុមហ៊ុននាពេលឆាប់ៗនេះហើយ។
Article image
ទាក់ទងជាមួយនិងព័ត៌មាននេះដែរ កាលពីពេលមុននេះ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ក្រុមហ៊ុន Huawei ថ្មីៗនេះ អាចនឹងបង្ហាញវត្តមាននៅក្នុងត្រីមាសទី 2 ឆ្នាំនេះហើយ ដែលអាចនឹងនៅចន្លោះខែមិថុណាខាងមុខនេះ។ សម្រាប់កាស Huawei Vision Pro វិញ ត្រូវបានគេរាយការណ៌ថា អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ ដោយផលិតផលថ្មីៗនេះ នឹងមានតម្លៃធូជាងពាក់កណ្តាល ប្រៀបធៀបជាមួយនិងផលិតផលរបស់ក្រុមហ៊ុន Apple។
Article image
សូមជំរាបថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Huawei ក៏បានជូនដំណឹងពីការទទួលបាននូវប៉ាតង់សម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់ 3 តង់នេះដែរ ដោយថែមទាំងមានការបញ្ជាក់ថា ផលិតផលថ្មីនេះ គឺមានការឌីស្សាញកាន់តែប្លែក និងមានការពង្រឹងទៅលើសមត្ថភាពប្រើប្រាស់ ក៏ដូចជាគន្លឹះភ្ជាប់អេក្រង់ទាំងបីថែមទៀតផង។