ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ Google Pixel 10 Pro Fold មានជម្រើសពណ៌ថ្មីគួរអោយចាប់អារម្មណ៌

ដោយ

Koun Jab Luffy

24 កក្កដា 2025 01:05 រសៀល

អាន 2 នាទី

Article image
កាលពីប៉ុន្មានថ្ងៃមុននេះ មានការបែកធ្លាយនូវជម្រើសពណ៌ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Google Pixel 10 ហើយក៏មានការបន្តទមា្លយចេញនូវពណ៌របស់ Pixel 10 Pro រូមនិងពណ៌ Pixel 10 Pro XL ដោយក្នុងនោះក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅថ្ងៃទី 20 ខែសីហាខាងមុខនេះផងដែរ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានធ្វើការបញ្ចេញនូវព័ត៌មានថ្មីរបសៈស្មាតហ្វូនអេក្រង់បត់បាន Pixel 10 Pro Fold ថែមទៀតហើយ។ បើតាមរូបភាពខាងលើនេះ គឺមានបង្ហើបថា ស្មាតហ្វូននេះមានជម្រើស 2 ពណ៌ ប៉ុណ្ណោះ។
ជាមួយនិងវត្តមាន Pixel 10 Pro Fold ថ្មីនេះ នឹងមានជម្រើសពណ៌ Moonstone និង Jade ខណៈដែលនៅលើស្មាតហ្វូន Pixel 10 Pro និង Pixel 10 Pro XL គឺមានតែពណ៌ Obsidian (aka black) និង Porcelain (white) ប៉ុណ្ណោះ។ Moonstone គឺជាពណ៌ថ្មីមួយដែលមានកម្រិតខៀវខ្ចី រួមនិងពន្លឺស្រាលៗនៅលើពណ៌ ហើយនឹងមានស៊ុមរលោង glossy frame។ ចំពោះ Jade វិញវិញ គឺឌីស្សាញជាមួយពណ៌បៃតងលាយទឹកមាស ហើយនិងមានស៊ុមរលោងដូចគ្នា។
Article image
យោងតាមពាក្យចចាមអារ៉ាមកន្លងមកបានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Pixel 10 Pro Fold នឹងមានអេក្រង់ខាងក្រៅទំហំ 6.4 អ៊ីង និងមានគែមស្តើងជាងជំនាន់មុនខ្លាំងថែមទៀតផង។ ស្មាតហ្វូនថ្មីនេះក៏នឹងមានការបំពាក់នូវបន្ទះឈីប Tensor G5 SoC និងមានថ្មទំហំ 5,015mAh ដែលជាទំហំធំបំផុតសម្រាប់ស្មាតហ្វូនអេក្រង់បត់បានដែលមានលក់នៅលើទីផ្សារអាមេរិកខាងជើង។ ថាមពលថ្មនៅលើស្មាតហ្វូននេះក៏មានការគាំទ្រដោយកម្លាំងសាក 23W wired ហើយនិង 15W wireless charging ផងដែរ។
ស្មាតហ្វូនអេក្រង់បត់ Google Pixel 10 Pro Fold មានជម្រើសពណ៌ថ្មីគួរអោយចាប់អារម្មណ៌