
អស់រយៈពេលជាង 5 ឆ្នាំមកនេះ ក្រុមហ៊ុន Samsung បានបង្ហាញចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួនជាច្រើនម៉ូដែលរួចមកហើយ។ បើមើលទៅលើក្រុមហ៊ុនApple ហាក់ដូចជាយឺតជាងគេនៅក្នុងការបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បាន។ គិតមកដល់ពេលនេះ ក្រុមហ៊ុនអាមេរិកាំងមួយនេះ នៅមិនទាន់បញ្ចេញនូវ iPhone ដែលមានអេក្រង់បត់បាននៅឡើយទេ ខណៈពេលដែលក្រុមហ៊ុននេះ កំពុងតែធ្វើការតេស្តទៅលើស្មាតហ្វូនបត់បានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Apple នៅមិនទាន់អាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន Galaxy Z Flip 7 នៅក្នុងឆ្នាំនេះទេ ជាមួយនឹងស្មាតហ្វូនបត់បានដំបូងបំផុតរបស់ខ្លួន។
អ្នកវិភាគទីផ្សារលោក Ming-Chi Kuo បានអះអាងនៅក្នុងរបាយការណ៍មួយថា ស្មាតហ្វូន iPhone អេក្រង់បត់បានដំបូងបំផុតរបស់ក្រុមហ៊ុន Apple បច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលគម្រោងផែនការប៉ុណ្ណោះ។ ស្មាតហ្វូនបត់បាន iPhone នេះអាចនឹងបង្ហាញខ្លួននៅឆ្នាំនេះ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ស្មាតហ្វូន Galaxy Z Flip 7 ដែលក្រុមហ៊ុន Samsung មានគម្រោងក្នុងការបង្ហាញនៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំនេះ ហើយមិនទាន់អាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple នោះទេ។ វាអាចនឹងក្លាយជារឿងល្អសម្រាប់ក្រុមហ៊ុន Samsung ខណៈពេលដែលក្រុមហ៊ុន Apple ក៏មិនទាន់សង្ឃឹមថាអាចនឹងលក់បានស្មាតហ្វូនបត់បានច្រើននោះទេនៅក្នុងឆ្នាំនេះ។

របាយការណ៍នេះ បានអះអាងបន្ថែមទៀតថា ស្មាតហ្វូន iPhone បត់បានដំបូងបំផុតនេះ គឺមានតែប្រភេទ eSIM ដូចទៅនឹង “iPhone 17 Air” ដែលនឹងបង្ហាញខ្លួននៅឆ្នាំនេះផងដែរ។ ក្រុមហ៊ុន Samsung Display នឹងធ្វើការផ្គត់ផ្គង់ទៅលើអេក្រង់បត់បាន OLED ទៅកាន់ក្រុមហ៊ុន Apple សម្រាប់ស្មាតហ្វូន iPhone បត់បាននេះ។ អ្នកវិភាគ Jeff Pu បានអោយដឹងថា ស្មាតហ្វូនបត់បាន iPhone ដំបូងបំផុតរបស់ Apple នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2026 នេះ។ តាមការបញ្ជាក់ចេញពី The Information និង The Wall Street Journal អះអាងថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវស្មាតហ្វូនបត់បាន iPhone នៅឆ្នាំក្រោយនេះ។

ក្រុមហ៊ុន Samsung នៅតែបន្តក្នុងការអភិវឌ្ឍបន្ថែមទៀតទៅលើស្មាតហ្វូនបត់បាន Galaxy Z Flip 8 របស់ខ្លួន។ នៅក្នុងឆ្នាំ 2026 នេះ ក្រុមហ៊ុន Samsung នឹងដោះស្រាយទៅលើបញ្ហាជាច្រើនទៀតពាក់ព័ន្ធទៅនឹងស្មាតហ្វូនបត់បាននេះដូចជាទៅលើភាពធន់ ថាមពលថ្ម និងគុណភាពកាមេរ៉ារបស់វាផងដែរ៕
