ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Honor Magic V3 នឹងមានកម្រាស់ស្តើងជាងជំនាន់ Magic V2

ដោយ

Koun Jab Luffy

27 មិថុនា 2024 02:52 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់បត់ Honor Magic V2 គឺជាស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេមិនធ្លាប់មានពីមុនមកក្នុងទីផ្សារស្មាតហ្វូន។ Magic V2 ត្រូវបានប្រកាសចេញជាផ្លូវការណ៍នៅខែកក្តដាឆ្នាំ 2023។ ស្មាតហ្វូនបត់នេះមានកម្រាស់ត្រឹម 9.9mm ប៉ុណ្ណោះនៅពេលបត់អេក្រង់ចូលគ្នា។
ថ្មីៗនេះមានគណនី Weibo មួយរបស់ប្រទេសចិន បានទម្លាយថា ជំនាន់បន្ទាប់របស់ Magic V2 គឺ Magic V3 នឹងមានកម្រាស់កាន់តែស្តើងជាងថែមទៀតផង។ តាមប្រភពព័ត៌មានបានបញ្ជាក់ថា Honor Magic V3 គឺនឹងមានកម្រាស់ស្តើងជាង 9mm ទៅទៀតនៅពេលបត់។ ស្មាតហ្វូនជំនាន់បត់ជំនាន់ថ្មីនេះ ក៏នឹងបំពាក់បន្ទះឈីប Qualcomm Snapdragon 8 Gen 3, គាំទ្របច្ចេកវិទ្យាសេវា 5.5G និងប្រព័ន្ធតភ្ជាប់សេវា Satellite connectivity នៅក្នុងប្រទេសចិនទៀតផង។
Article image
Honor Magic V3 អាចនឹងមានទម្ងន់ចន្លោះពី 220 ក្រាម និង 229 ក្រាម។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានថ្មទំហំចន្លោះពី 5,000mAh ទៅ 5,990mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W Wired Fast Charging។ Magic V3 ក៏នឹងដំឡើងមកជាមួយប្រព័ន្ធសែនស័រកាមេរ៉ាទំហំ 50MP ជាប្រភេទ eagle eye camera រួមនឹងបច្ចេកវិទ្យារន្ធសាកថ្មប្រភេទ Ultra-thin USB-Type-C។ បើតាមប្រភពព័ត៌មានចុងក្រោយបាននិយាយថា Honor Magic V3 នឹងបង្ហាញវត្តមាននៅក្នុងខែកក្តដា ខាងមុខនេះ៕
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Honor Magic V3 នឹងមានកម្រាស់ស្តើងជាងជំនាន់ Magic V2