ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Vivo X Fold 3 នឹងមានវត្តមានឆាប់ៗនេះហើយបន្ទាប់ពីចុះបញ្ជី Radio នៅក្នុងប្រទេសចិន

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 05:26 ល្ងាច

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ជាច្រើនកាលពីពេលមុននេះ បានបញ្ជាក់ថា vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Vivo X Fold 3 និង X Fold 3 Pro នៅលើទីផ្សារប្រទេសចិននាដើមត្រីមាសទី 1 ឆ្នាំ 2024 នេះហើយ។ vivo X Fold 3 គឺជាម៉ូដែលថ្មី ដែលនឹងមានវត្តមានឆាប់ៗនេះ ពីព្រោះថា ស្មាតហ្វូននេះ បានចុះបញ្ជី Radio Certification នៅប្រទេសចិនរួចហើយ។ នៅលើវិញ្ញាបនបត្រនេះ ក៏មានការបញ្ជាក់ដូចគ្នាដែរថា ស្មាតហ្វូនថ្មីនេះ នឹងសម្ពោធឆាប់ៗនេះហើយ។
កាលពីខែធ្នូកន្លងទៅនេះ នៅលើប្រព័ន្ធទិន្នន័យ MEI database បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 4 ម៉ូដែល Vivo X Fold 3 នេះ គឺមានលេខម៉ូដែល V2303A។ ថ្មីៗនេះស្មាតហ្វូនដែលមានលេខម៉ូដែលដូចគ្នានេះ ក៏បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន radio certification របស់ប្រទេសចិនផងដែរ។ ប៉ុន្តែនៅលើឯកសារនោះ គឺមិនមានការបង្ហាញចេញនូវព័ត៌មាននានារបស់ស្មាតហ្វូនថ្មីនេះនៅឡើយទេ។
Article image
ទាក់ទងនឹងស្មាតហ្វូននេះមានព័ត៌មានមួយចំនួនបានបញ្ជាក់ថា Vivo X Fold 3 នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃសមរម្យ ពីព្រោះថា នៅលើស្មាតហ្វូននេះ គឺមិនត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដូចជា ប្រព័ន្ឌស្កែនម្រាមដៃ ultrasonic fingerprint scanner, wireless charging រួមជាមួយនិង periscope telephoto camera នោះទេ ដោយបច្ចេកវិទ្យាថ្មីៗ និងទំនើបទាំងនេះ មានប្រើប្រាស់តែនៅលើស្មាតហ្វូន X Fold 3 Pro ប៉ុណ្ណោះ។
Article image
ជាមួយគ្នានេះក៏មានរបាយការណ៌ថ្មី បានសសេរថា ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 និងមានថ្មទំហំ 5,600mAh ដែលគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 80W fast charging ផងដែរ។ មកដល់ពេលេនេះ គេនៅមិនទាន់មានព័ត៌មានរបស់អេក្រង់ខាងក្នុង និងខាងក្រៅរបស់ស្មាតហ្វូនថ្មីនេះនៅឡើយទេ។ សម្រាប់កាមេរ៉ាវិញ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel OV50H គាំទ្រមុខងារ OIS។ ស្មាតហ្វូននេះ ត្រូវគេរាយការណ៌ថា មានទម្ងន់ស្រាលបំផុត ត្រឹមតែ 220 ក្រាមប៉ុណ្ណោះ។ បើតាមពាក្យចចាមអារ៉ាម បានអោយដឹងថា Vivo អាចនឹងមានប្រកាសចេញស្មាតហ្វូននេះនៅខែមីនា ដែលមានទាំង Vivo X100s និង Vivo Pad 3 tablet ផងដែរ។
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Vivo X Fold 3 នឹងមានវត្តមានឆាប់ៗនេះហើយបន្ទាប់ពីចុះបញ្ជី Radio នៅក្នុងប្រទេសចិន