
នៅកំឡុងពេលព្រឹត្តិការណ៌ប្រកាសចេញនូស្មាតហ្វូនជំនាន់ថ្មី Honor 200 series កាលពីពេលថ្មីៗនេះ លោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ នឹងមានការឌីស្សាញជាមួយនិងភាពច្នៃប្រឌីតខ្ពស់ និងមានភាពប្រណិតអស្ចារ្យបំផុត នៅពេលដែលបង្ហាញវត្តមានលើទីផ្សារ។ នៅ
ពេលធ្វើបទសម្ភាសន៌មុននេះ មានការចោទសួរទៅកាន់ លោក Zhao ថាតើពេលណា ក្រុមហ៊ុន Honor នឹងបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានមានដែលមានទំហំតូច ខណៈដែលក្រុមហ៊ុនជាច្រើនទៀតបានប្រកាសចេញរួចមកហើយ។ ជាការឆ្លើយតប លោកនាយកប្រតិបត្តិរូបនេះ បានធ្វើការកត់សម្គាល់ថា ស្មាតហ្វូនអេក្រង់បត់បានដែលមានទំហំតូចនេះ គឺនៅមានភាពខ្វះចន្លោះច្រើន ហេតុនេះហើយទៅបានជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះសម្រេចបោះបង់ចោលនូវការអភិវឌ្ឍទៅលើស្មាតហ្វូនប្រភេទនេះ ដោយទាមទាតអោយមានការច្នៃប្រឌិតខ្លាំង និងមានភាពប្រណីតខ្លាំងទើបអាចទៅរួច។
លោក Zhao បន្តថា នៅពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅមិនទាន់បំពេញតាមការទាមទាររបស់អ្នលប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់បាននៅឡើយទេ។ ដូច្នេះហើយការលក់ស្មាតហ្វូននេះ គឺនៅតែទាន់អាចប្រកួតប្រជែងបាននោះទេ ប្រសិនការច្នៃប្រឌិតស្មាតហ្វូនប្រភេទនេះ មិនបានបំពេញរាល់តម្រូវការអ្នកប្រើប្រាស់បាន។ លោក Zhao បាននិយាយបន្តថា ក្រុមហ៊ុន Honor កំពុងតែសម្លឹងមើលទៅលើដំណោះស្រាយអោយកាន់តែប្រសើរជាងនេះ នៅក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីៗ និងការឌីស្សាញថ្មីៗសម្រាប់ស្មាតហ្វូនប្រភេទនេះហើយ។
