ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ថ្មី ដែលជាគូរប្រជែង Galaxy Z Fold 7 ដាក់សម្ពោធជាផ្លូវការណ៍ហើយ

ដោយ

Koun Jab Luffy

21 សីហា 2025 04:04 ល្ងាច

អាន 2 នាទី

Article image
កាលពីថ្ងៃទី 20 ខែសីហានេះ Google បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Pixel 10, Pixel 10 Pro, Pixel 10 Pro XL និង Pixel 10 Pro Fold រួមជាមួយនិង Pixel Watch 4 series ផងដែរ។ ព្រឹត្តិការណ៌នេះ បានរៀបចំធ្វើឡើងនៅ Brooklyn។ ជាមួយនិងវត្តមាន Pixel 10 Pro Fold ត្រូវបានគេជឿជាក់ថា នឹងអាចធ្វើការប្រកួតប្រជែងជាមួយនិង Samsung Galaxy Z Fold 7 ដែលមានការអាប់ដែតទៅលើភាពធន់ បច្ចេកវិទ្យាអេក្រង់ និងច្ចេកវិទ្យា AI។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវគន្លឹះថ្មី ធន់ជាងមុន ហើយក៏ជាម៉ូដែលបត់បានដំបូងដែលប្រើប្រាស់នូវ IP68 rating ការពារទឹក និងធូលីផងដែរ។ សម្រាប់តួខ្លួនវិញ ស្មាតហ្វូននេះឌីស្សាញចេញពីលោហៈ Aerospace-Grade Aluminum និងមានជម្រើសពណ៌ Moonstone និង Jade។ ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ 6.4 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 8-អ៊ីង Super Actua Flex OLED គាំទ្រដោយពន្លឺ 3,000nits ដូចគ្នា ហើយថែមទាំងមានស្រទាប់ការពារធន់ជាងមុនដូចគ្នា។
Article image
Pixel 10 Pro Fold នេះដំណើរការនៅលើឈីប Tensor G5 និងមានការតម្លើងនូវមុខងារ AI features ដូច Gemini Live, Magic Cue និង Daily Hub ជាដើម។ នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ មានថ្មទំហំ 5,015mAh អាចប្រើប្រាស់បានលើស 30+ ម៉ោង និងមានការគាំទ្រដោយកម្លាំងសាក 30W charging ហើយនិងមាន Qi2 wireless charging រួមជាមួយនិង Google new Pixelsnap accessories ទៀតផង។
Article image
ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ ដោយគ្រាប់ទីមួយមានទំហំ 48MP គាំទ្រដោយ Macro Focus និងទីពីរមានទំហំ 10.8MP 5x telephoto អាចហ៊្សូមបាន 20x “Super Res Zoom,” ហើយនិងទីបីទំហំ 10.5MP ultrawide។ សម្រាប់កាមេរ៉ាមុខទំហំ 10MP ទាំងនៅលើអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ។ Pixel 10 Pro Fold រត់នៅលើ Android 16 និងមានការអាប់ដែត software ដល់ទៅ 6 ឆ្នាំ ហើយនឹងដាក់លក់ចាប់ពីថ្ងៃទី 9 ខែតុលាខាងមុខ។
ស្មាតហ្វូនអេក្រង់បត់ថ្មី ដែលជាគូរប្រជែង Galaxy Z Fold 7 ដាក់សម្ពោធជាផ្លូវការណ៍ហើយ