ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT Ultimate ដំណើរការនៅលើបន្ទះឈីប Kirin 9010

ដោយ

Koun Jab Luffy

12 កញ្ញា 2024 09:30 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីក្រុមហ៊ុន Huawei ប្រកាសចេញជាផ្លូវការណ៌នូវ Mate XT Ultimate ដែលជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ដំបបូងរបស់ខ្លួនរួចមក នៅពេលនេះមានការបញ្ជាក់ពីចំណុចសំខាន់មួយនៅលើស្មាតហ្វូនជំនាន់ថ្មីនេះហើយ នោះគឺបន្ទះឈីប។ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះនៅមិនទាន់បញ្ជាក់ជាផ្លូវការណ៌ពីការប្រើប្រាស់នូវបន្ទះឈីបនៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះនោះ នៅថ្ងៃនេះ មានអ្នកចូលរួមនៅក្នុងព្រឹតិ្តការណ៌នេះ បានធ្វើការបង្ហាញនូវបន្ទះឈីប ដែលមាននៅលើស្មាតហ្វូនថ្មីនេះហើយ។ Huawei Mate XT Ultimate ដំណើរការនៅលើបន្ទះឈីប Kirin 9010។
បើតាមការបញ្ជាក់ពីប្រភពខាងលើនេះ បានបង្ហាញថា បន្ទះឈីបនេះ គឺមានចំនួន 8-core CPU ដែលមាន 1 គ្រាប់រត់បានល្បឿន 2.3 GHz Taishan Big core និង 3 គ្រាប់ទៀតរត់បានល្បឿន 2.18 GHz Taishan Mid cores ខណៈដែល 4 គ្រាប់ទៀតរត់បានល្បឿន 1.55 GHz Cortex-A510 cores ហើយក៏មានការគាំទ្រដោយបន្ទះឈីប Maleoon 910 MP4 GPU ផងដែរ។
Article image
បន្ទះឈីបនេះ គឺមានការផលិតឡើងដោយក្រុមហ៊ុន SMIC (Semiconductor Manufacturing International Corporation) ដែលជាក្រុមហ៊ុនផលិតឈីបដ៏ធំរបស់ចិន។ បន្ទះឈីប Kirin 9010 នេះ ក៏ធ្លាប់មានការប្រើប្រាស់នៅលើស្មាតហ្វូន Pura 70 Ultra ផងដែរ។ ឈីបនេះ គឺដំណើរការនៅលើបច្ចេកវិទ្យា 7nm ដែលគេស្គាល់ថា N+2 ដូចគ្នាជាមួយនិង Kirin 9000s ដែលធ្លាប់ប្រើប្រាស់នៅលើ Huawei Mate 60 series អញ្ចឹងដែរ។
Article image
និយាយពីសមត្ថភាពរបស់បន្ទះឈីប Kirin 9010 នេះ ត្រូវបានគេបញ្ជាក់ថា គឺមានកម្លាំងប្រហាក់ប្រហែលគ្នាជាមួយនិងបន្ទះឈីប MediaTek Dimensity 8200។ ប៉ុន្តែសម្រាប់តម្លៃស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Mate XT Ultimate ដែលមានការប្រើប្រាស់ឈីបនេះ គឺខ្ពស់រហូតដល់ទៅជាង $3,000 ដុល្លារឯណោះ។ ដូច្នេះផ្អែកតាមការបង្ហាញវត្តមានខ្លួនរបស់ស្មាតហ្វូនថ្មីនេះ គឺអាចនឹងមិនផ្តោតទៅលើកម្លាំងម៉ាស៊ីននោះទេ គឺក្រុមហ៊ុនមានបំណងបង្ហាញទៅលើបច្ចេកវិទ្យាថ្មីៗផ្សេង ដែលមានដូចអេក្រង់ 3 តង់ជាដើម។
ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT Ultimate ដំណើរការនៅលើបន្ទះឈីប Kirin 9010