ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ Samsung អាចនឹងមានអេក្រង់ទំហំតូចជាង Huawei Mate XT

ដោយ

Koun Jab Luffy

30 មេសា 2025 08:32 ព្រឹក

អាន 2 នាទី

Article image
Huawei Mate XT គឺជាស្មាតហ្វូនអេក្រង់បត់ដំបូងគេបំផុតរបស់ពិភពលោក ដែលទទួលបាននូវពានរង្វាន់ ស្មាតហ្វូនបត់បាន 3 តង់បើទោះបីជាក្រុមហ៊ុននេះបានអភិវឌ្ឍក្រោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលជាដៃគូរបស់ខ្លួនក៏ដោយ។ រង្វាន់ ស្មាតហ្វូន បត់បាន 3 តង់មួយនេះ ក៏បានយកឈ្នះទៅលើស្មាតហ្វូន Galaxy G Fold ទៅលើទំហំអេក្រង់ផងដែរ។ យោងតាម របាយការណ៍ថ្មីមួយនថ្ងៃនេះ គឺមានទម្លាយអំពីទំហំអេក្រង់របស់ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Samsung វិញម្តង។
បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ @DigitalChatStation ដែលបានបង្ហោះនៅលើ Weibo បានអោយដឹងថា ស្មាតហ្វូន  Samsung Galaxy G Fold នេះ គឺនឹងមានទំហំអេក្រង់តូចជាងស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XT ដែលមានលក់នៅលើទីផ្សារពេលបច្ចុប្បន្ន។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ទៀតថា នៅពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Samsung នឹងកា្លយជាគូប្រជែងស្មាតហ្វូនបត់បានធំបំផុតរបស់ក្រុមហ៊ុន Huawei ហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ត្រូវបានគេរាយការណ៌បន្ថែមថា គឺមានការផ្តោតទៅលើស្មាតហ្វូនបត់បានដែលមានកម្រាស់ស្តើងផងដែរ។
Article image
ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Samsung គឺផ្តោតទៅលើស្មាតហ្វូនបត់បានដែលមានទំហំតូច និងតម្លៃទាបនៅលើទីផ្សារដើម្បីដណ្តើមបានចំណែកទីផ្សារត្រឡប់មកវិញទៅលើស្មាតហ្វូនបត់បានដែលបានបាត់បង់ទៅកាន់ក្រុមហ៊ុន Huawei ។ ក្រុមហ៊ុននេះ មានគោលដៅនៅក្នុងការបញ្ចេញស្មាតហ្វូនបត់បាន 3 តង់ទំហំ 9.9-អ៊ីង។
Article image
សូមជំរាបថា ស្មាតហ្វូនបត់បាន Huawei Mate XT ដែលចេញលក់ពេលនេះ គឺមានអេក្រង់ទំហំ 10.2-អ៊ីង មានទំហំធំជាងអេក្រង់បត់បាន Galaxy G Fold របស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងចេញលក់នៅពេលខាងមុខ។ គួរបញ្ជាក់ថា កាលពីពេលមុននេះ ក្រុមហ៊ុន Samsung ក៏ធ្លាប់បាននិយាយដែរថា ក្រុមហ៊ុននឹងធ្វើការបញ្ចេញនូវស្មាតហ្វូនដែលល្អបំផុត ជំនួសអោយពាក្យថាមុនគេ។ នៅក្នុងការអភិវឌ្ឍនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននៅក្នុងខែកក្កដាឆ្នាំនេះផងដែរ៕