ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip6 នៅលើទីផ្សារអឺរ៉ុប ត្រូវគេទម្លាយថា មានតម្លៃ 1,465 យូរ៉ូសម្រាប់ទំហំ 512GB

ដោយ

Koun Jab Luffy

25 មិថុនា 2024 07:41 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីមួយនៅលើហាងអនឡាញមួយនៅប្រទេសហូឡង់ Dutch e-commerce platform mobile.nl បានបង្ហាញថា ព្រឹត្តិការណ៌ Galaxy Unpacked event នឹងប្រារព្ធឡើងនៅថ្ងៃទី 10 ខែកក្កដា ខាងមុខនេះហើយ ដោយនៅក្នុងកម្មវិធីនោះ ក្រុមហ៊ុន Samsung នឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 6 របស់ខ្លួន។ ជាមួយនិងការបែកធ្លាយព័ត៌មាននេះ គេក៏ឃើញមានការចែកចាយទម្លាយនូវតម្លៃរបស់ Galaxy Z Flip6 នៅលើទីផ្សារអឺរ៉ុបនៅមុនការសម្ពោធផងដែរ។
សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip6 ដែលមានទំហំ 256GB និង 512GB ត្រូវបានគេទម្លាយថា នឹងមានតម្លៃ 1,340 យូរ៉ូ និងតម្លៃ 1,467 យូរ៉ូ។ យោងតាមពាក្យចចាមអារ៉ាមកន្លងមក ធ្លាប់បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានតម្លៃខ្ពស់ជាងមុន $100 សម្រាប់ទីផ្សារអាមេរិក។
ជាមួយនិងការបង្ហាញវត្តមាននៅលើទីផ្សារនាពេលខាងមុខនេះ Galaxy Z Flip6 ត្រូវបានគេបបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានរ៉េមទំហំ 8GB ឬ 12GB ដែលនឹងជួយអោយស្មាតហ្វូននេះ ដំណើរការបានរលូននៅលើ LLMs ក៏ដូចជាលារប្រើប្រាស់នូវមុខងារ AI។ នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានការប្រើប្រាស់កាមេរ៉ាគោលទំហំ 50MP ដែលក្រុមហ៊ុននេះធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S24 series រួចមកហើយ។ មានការព្យាករណ៌ថា កាមេរ៉ានេះ នឹងមានការអាប់ដែតខ្លាំងជាងជំនាន់មុន។
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip6 ត្រូវបានគេបញ្ជាក់ថា នឹងមានថាមពលថ្មទំហំ 4000mAh ដែលធំជាងជំនាន់មុនទំហំ 3700mAh។ ជាមួយគ្នានេះ សម្រាប់ការឌីស្សាញអេក្រង់ខាងក្រៅនៅលើស្មាតហ្វូននេះ ត្រូវបានគេបង្ហាញថា នឹងមានទំហំដូចគ្នាជាមួយមុនអញ្ចឹងដែរ គឺទំហំ 3.4 អ៊ីង ក្នុងនោះកាមេរ៉ាក៏ដូចគ្នាដែរ។ បន្ថែមពីនេះ អេក្រង់ខាងក្នុងក៏មានទំហំដូចគ្នាជាមួយម៉ូដែលមុនដូចគ្នា។
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip6 នៅលើទីផ្សារអឺរ៉ុប ត្រូវគេទម្លាយថា មានតម្លៃ 1,465 យូរ៉ូសម្រាប់ទំហំ 512GB