ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 និង Flip 7 នឹងមិនតម្លើងតម្លៃនោះទេ!

ដោយ

Koun Jab Luffy

30 មករា 2025 08:59 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ យើងបានឃើញនូវពាក្យចចាមអារ៉ាម ហើយនិងការបែកធ្លាយជាច្រើន និយាយអំពី Galaxy Z Fold 7 និង Galaxy Z Flip 7 ដែលជាស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ក្រោយពេលដែលក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង Galaxy Z Flip 6 រួចហើយនៅលើទីផ្សារ។ នៅថ្ងៃនេះ យើងក៏បានឃើញនូវការបែកធ្លាយជាច្រើនទៀតអំពីតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។
ថ្មីៗនេះ នៅលើបណ្តាញសង្គម X/Twitter របស់អ្នកទម្លាយ @PandaFlashPro បានអះអាងថា តម្លៃរបស់ស្មាតហ្វូន  alaxy Z Fold 7 និង Galaxy Z Flip 7 នឹងមានតម្លៃដូចគ្នាទៅនឹងម៉ូដែលមុននេះអញ្ចឹង។ មានន័យថា ស្មាតហ្វូននេះ នឹងមានតម្លៃចាប់ផ្តើមពី $1,899 ហើយសម្រាប់  Galaxy Z Flip 7 គឺមានតម្លៃចាប់ពី $1,099។ ស្មាត ហ្វូនទាំងពីរនេះ នឹងមានការ upgrade ទៅលើផ្នែក hardware របស់វាផងដែរ។
Article image
ការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy Z ចំនួន 4 ម៉ូដែលនៅក្នុងឆ្នាំនេះ។ ស្មាតហ្វន  Galaxy Z Fold 7 នឹងប្រើប្រាស់នូវបន្ទះឈីបថ្មី Snapdragon 8 Elite របស់ Qualcomm ខណៈពេលដែលស្មាតហ្វូន Galaxy Z Flip 7 នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500 SoC របស់ក្រុមហ៊ុន Samsung។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះបានបង្ហាញស្មាតហ្វូន Galaxy Z Fold 6 និង  Galaxy Z Flip 6 នៅក្នុងខែកក្កដាឆ្នាំ 2024 ដូចនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកក្កដាឆ្នាំ 2025 នេះផងដែរ៕
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 និង Flip 7 នឹងមិនតម្លើងតម្លៃនោះទេ!