ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 ដែលមានកម្រ៉ាស់ត្រឹម 4.35mm ត្រៀមបង្ហាញខ្លួននៅអង់គ្លេសឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

18 កក្កដា 2024 08:39 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនដែលមានរាងដូចជា book-style foldable ម៉ូដែល Magic V3 នៅលើទីផ្សារប្រទេសចិន។ នៅពេលនេះ ក្រុមហ៊ុន Honor បានប្រកាសនៅលើវិបសាយផ្លូវការរបស់ខ្លួននៅអង់គ្លេសថា ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 នេះ នឹងមានការដាក់លក់នៅលើទីផ្សារអង់គ្លេសនាពេលឆាប់ៗនេះ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់ពីពេលវេលានៅឡើយទេ។
ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 ថ្មីៗនេះ គឺកម្រ៉ាស់ត្រឹមតែ 9.2mm ប៉ុណ្ណោះ នៅពេលបត់ និងកម្រ៉ាស់ 4.35mm នៅពេលបើក។ ប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់មុន Honor Magic V2 គឺមានកម្រ៉ាស់ 9.9mm និង 4.7mm នៅពេលបត់ និងនៅពេលដែលលាត។ ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 នេះ គឺមានទម្ងន់ត្រឹមតែ 226g ប៉ុណ្ណោះ ដែលស្រាលជាងមុន 5g ហើយក៏ស្រាលជាងស្មាតហ្វូន Galaxy S24 Ultra ក៏ដូចជាស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ថែមទៀតផង។
Article image
ជាមួយនិងកម្រ៉ាស់ត្រឹមតែ 4.35mm នេះ នៅលើ ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 គឺមានការតម្លើងថាមពលថ្មទំហំ 5150mAh ថែមទៀតផង។ និយាយពីអេក្រង់ទាំងពីរបស់ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 គឺសុទ្ធតែមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី Honor Vision Soothing Oasis Eye Protection Screen ដូចគ្នា។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ គឺមានទំហំ 7.92 អ៊ីងបង្ហាញចេញបានទំហំ 2344x2156 resolution។ អេក្រង់នេះមានល្បឿន 1Hz-120Hz LTPO panel ហើយនិងមានកម្រិតពន្លឺ peak brightness 1800nits។
Article image
និយាយពីអេក្រង់ខាងក្រៅវិញ គឺមានទំហំ 6.43 អ៊ីង កម្រិត LTPO panel គាំទ្រដោយការបង្ហាញចេញបាន 1060x2376 (402ppi) និងមានកម្រិត peak brightness 2500nits។ Honor Magic V3 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងទ្រទ្រង់ជាមួយនូវស្បែក MagicOS 8.0.1, ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14។
ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 ដែលមានកម្រ៉ាស់ត្រឹម 4.35mm ត្រៀមបង្ហាញខ្លួននៅអង់គ្លេសឆាប់ៗនេះហើយ