ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V5 នឹងបំពាក់សិនស័រ Telephoto សមត្ថភាពខ្ពស់ជាងដៃគូ

ដោយ

Koun Jab Luffy

30 មិថុនា 2025 12:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V5 ប្រហែលជាមិនទាន់អោយអ្នកប្រើប្រាស់ជាច្រើន មានការភ្ញាក់ផ្អើលខ្លាំងទៅលើការ ឌីស្សាញដ៏ស្តើងទៅលើរូបរាងនោះទេ ប៉ុន្តែអ្វីដែលអស្ចារ្យនោះ គឺទៅលើកាមេរ៉ា Telephoto កម្រិតខ្ពស់នៃការថតរូប។ នៅពេលនេះ មុនការប្រកាសជាផ្លូវការចូលមកដល់ ក្រុមហ៊ុន Honor បានចែករំលែកនូវព័ត៌មានថ្មីអំពីស្មាតហ្វូនបត់បានថ្មីនេះហើយ នៅក្នុងនោះក៏មានលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ យោងតាមព័ត៌មានថ្មីមួយបានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V5 នេះ នឹង មានកាមេរ៉ា 64MP ultra-sensitive AI super telephoto។
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានកាមេរ៉ា Periscope Telephoto កម្រិតខ្ពស់បំផុត ដែលមានសមត្ថភាពខ្ពស់អាចថតរូបភាពបានកាន់តែច្បាស់ និងមានភាពស្រស់ស្អាត។ ក្រុមហ៊ុនបន្តថា ខ្លួនក៏មានការ Upgrade ទៅលើសិនស័រកាមេរ៉ា Telephoto ខ្ពស់ជាងអ្វីដែលមានបំពាក់នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មី OPPO Find N5 ថែមទៀតផង។ សូមជំរាបថា OPPO Find N5 មានកាមេរ៉ា 3 គ្រាប់ ដែលនៅក្នុងនោះក៏មានកាមេរ៉ា 50MP periscope telephoto 3x zoom sensor ផងដែរ។
Article image
ក្រុមហ៊ុន Honor បានបញ្ជាក់បន្ថែមថា សម្រាប់បច្ចេកវិទ្យា AiMage imaging ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់បានថ្មី Magic V5 នេះ នឹងធ្វើអោយរូបភាពកាន់តែច្បាស់ និងស្រស់ស្អាតជាមួយនឹងពន្លឺបានយ៉ាងល្អថែមទៀតផង។ ទាក់ទងនិងប្រព័ន្ធថតរូបនេះ លោក Luo Wei ក៏បានចែករំលែករូបភាពថតចេញពីកាមេរ៉ារបស់ស្មាតហ្វូន Magic V5 telephoto ផងដែរ។
Article image
លោកនាយកប្រតិបត្តិនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការទ្រទ្រង់នូវមុខងារ Telephoto Macro Mode ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវប្រព័ន្ធ AI-powered imaging system ជាមួយនឹង AI KERNEL និង AI ecosystem ទៀតផង។ ក្រុមហ៊ុន Honor ត្រៀមបង្ហាញស្មាតហ្វូន Magic V5 នៅថ្ងៃទី 2 ខែកក្កដាខាងមុខនេះហើយ៕
Article image
ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V5 នឹងបំពាក់សិនស័រ Telephoto សមត្ថភាពខ្ពស់ជាងដៃគូ