
កាលពីថ្ងៃទី 15 ខែកក្កដានេះ ក្រុមហ៊ុន Honor បានប្រកាសដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Magic V5 AI នៅលើទីផ្សារសកលហើយ ដើម្បីមកប្រកួតប្រជែងនឹងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 របស់ក្រុមហ៊ុន Samsung ដែលទើបតែមានវត្តមាននៅលើទីផ្សារនាពេលថ្មីៗនេះ។ សម្រាប់វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការឌីស្សាញជាមួយគំនិតច្នៃប្រឌិតថ្មី និងជម្រើសពណ៌ស្រស់ស្អាតមែនទែន។
ដូចការសន្យាអញ្ចឹង ក្រុមហ៊ុន Honor ពិតបានធ្វើការឌីស្សាញស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ជាមួយនិងកម្រាស់ស្តើង ហើយនឹងមានទម្ងន់ស្រាលដើម្បីធានាទៅលើការប្រើប្រាស់បានកាន់តែប្រសើរជាងមុន។ នៅពេលនេះ Honor Magic V5 ត្រូវបានក្រុមហ៊ុនដាក់អោយមានការ Pre-Order នៅលើទីផ្សារប្រទេសម៉ាឡេស៊ីហើយនឹងមានលក់ជាផ្លូវការណ៌នៅថ្ងៃទី 24 ខែកក្កដា ខាងមុខនេះហើយ។

សូមជំរាបថា ស្មាតហ្វូនស៊េរីថ្មី Honor Magic V5 បានបង្ហាញខ្លួនជាផ្លូវការណ៌ដែលនេះគឺជាស្មាតហ្វូនបត់បានស្តើងបំផុត! ជាមួយវត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុន Honor បានបោះបង់ចោលនូវឈ្មោះ V4 ដោយសារតែប្រទេសចិន ចាត់ទុកថា លេខ 4 ជាលេខមិនល្អ។ មើលរូបរាងខាងក្រៅរបស់ស្មាតហ្វូនជំនាន់ថ្មី Magic V5 គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនដែលពិតជាស្រស់ស្អាតមែនទែន និងងាយស្រួលកាន់ក្នុងដៃថែមទៀតផង។
ខណៈពេលដែលស្មាតហ្វូន V3 គឺជាស្មាតហ្វូនដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូនជំនាន់ថ្មី Magic V5 នេះ ក៏មានការពង្រឹងច្រើនជាងមុនផងដែរ ក្នុងនោះមានដូចជា កម្រាស់ស្តើងជាងមុន ស្រាលជាងមុន និងកាន់តែប្រសើរជាងមុន។ ស្មាតហ្វូន Magic V5 នេះ មានកម្រាស់ 8.8mm នៅពេលបិទ និងបើកមានកម្រាស់ 4.1mm និងទម្ងន់ស្រាលត្រឹមតែ 217g។ ខណៈដែលស្មាតហ្វូន Magic V3 បំពាក់នូវ IPX8 នោះ សម្រាប់វត្តមានស្មាតហ្វូន Magic V5 ថ្មីនេះ នឹងការប្រើប្រាស់នូវ IP58 និង IP59 ដែលមានការពង្រឹងទៅលើការការពារទឹក និងធូលីបានយ៉ាងល្អ។ នៅលើស្មាតហ្វូននេះ គឺការបង្កើនថាមពលថ្មដល់ទៅ 12%។

ស្មាតហ្វូនជំនាន់ថ្មីនេះ មានទំហំថាមពលថ្ម 6,100mAh silicon-carbon សម្រាប់ទីផ្សារនៅចិន និងថ្ម 5,820mAh សម្រាប់ទីផ្សារសកល ហើយក៏មានបច្ចេកវិទ្យា 66W wired charging និងបច្ចេកវិទ្យាសាក 50W wireless charging។ សម្រាប់អេក្រង់ cover screen របស់ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.43-អ៊ីងបង្ហាញចេញបានទំហំ 2376x1060px ល្បឿន 120Hz LTPO OLED ជាមួយនឹងពន្លឺ 5,000 nits។ ចំពោះអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះវិញ មានទំហំ 7.95-អ៊ីង បង្ហាញចេញបានទំហំ 2352x2172px ល្បឿន 120Hz LTPO OLED ជាមួយនឹងកម្រិតពន្លឺដូចគ្នា។ អេក្រង់ cover screen នេះការពារដោយកញ្ចក់ Anti-scratch NanoCrystal Shield របស់ Honor និងអេក្រង់ខាងក្នុងជាប្រភេទ Super Armored Inner Screen របស់ក្រុមហ៊ុន Honor។

ស្មាតហ្វូនស៊េរីថ្មីនេះ បំពាក់នូវកាមេរ៉ា 50MP មានកម្រិត Aperture f/1.6 wide-angle និងគ្រាប់ទីពីរមានទំហំ 50MP f/2.0 ultrawide ប្រើប្រាស់ឡែនទំហំ 70mm កម្រិត f/2.5 telephoto ហើយនិងទី 3 មានទំហំ 64MP មានកម្រិតសិនស័រ 1.2 អ៊ីង ។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះ មាន 2 គ្រាប់ ទំហំ 20MP កម្រិត Aperture f/2.2 Selfies ផងដែរ។

Honor Magic V5 បំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយមានជម្រើស 3 ទំហំរួមមាន 12GB/256GB, 16GB/512GB និងទំហំ 16GB/1TB ហើយនឹងមានមកជាមួយនឹងជម្រើស 4 ពណ៌សម្រាប់ជ្រើសរើសគឺ Ivory White, Black, Dawn Gold និង Reddish Brown។
