ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X5 ទទួលបានពានរង្វាន់ល្អបំផុត ‘Best of MWC 2024’

ដោយ

Koun Jab Luffy

29 កុម្ភៈ 2024 04:04 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei បានបង្ហាញនូវផលិតផលប្រណិតជាច្រើនរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៌ MWC (Mobile World Congress) 2024 ហើយស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនម៉ូដែល Mate X5 ក៏បានឈ្នះនូវពានរង្វាន់ល្អបំផុត “Best of the MWC 2024” សម្រាប់ការឌីស្សាញ និងបច្ចេកវិទ្យា ហើយនិងភាពពេញនិយមរបស់ស្មាតហ្វូននេះផងដែរ។
សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ទើបតែប្រកាសនូវភាពជោគជ័យរបស់ស្មាតហ្វូន Huawei Mate X5 ក្នុងការឈ្នះនូវ‘Best of the MWC 2024’ នៅលើទំព័រ Weibo ផ្លូវការរបស់ខ្លួន។ ក្រុមហ៊ុននេះ បាននិយាយថា ស្មាតហ្វូនបត់បាន Mate X5 ដែលឈ្នះបាននូវពានរង្វាន់នេះ គឺដោយសារតែមានតម្រូវការខ្ពស់ទាំងនៅក្នុងទីផ្សាររបស់ប្រទេសចិន និងទីផ្សារសកលថែមទៀត។ ស្មាតហ្វូននេះ គឺមានមុខងារដ៏អស្ចារ្យ កាមេរ៉ាដ៏ល្អឥតខ្ចោះ និងស្ទាយ៍ដែលមានភាពពេញនិយមថែមទៀតដែលខុសប្លែកពីស្មាតហ្វូនបត់បានផ្សេងៗទៀត។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ មានភាពធន់មែនទែនជាមួយនឹងការទប់ទល់ទៅនឹងកម្រិតនៃការកោសឆ្កូតដល់ទៅ 300% និងការធ្លាក់ដល់ទៅ 100% ថែមទៀតផង នេះគឺដោយសារតែការប្រើប្រាស់នូវកញ្ចក់ Kunlun Glass។ ស្មាតហ្វូននេះបានធ្វើអោយក្រុមហ៊ុន Huawei ទទួលបាននូវចំណែកទីផ្សារដល់ទៅ 51.23% នៅក្នុងទីផ្សារស្មាតហ្វូនបត់បាននៅក្នុងប្រទេសចិន។ ក្រៅពីស្មាតហ្វូន Mate X5 នេះ ក្រុមហ៊ុន Huawei ក៏មានការដាក់តាំងបង្ហាញនូវកាសស្តាប់ Mate 60 handset, FreeClip earbuds, Watch GT 4 និងផលិតផលឆ្លាតវៃជាច្រើនទៀតដែលមានភាពទាក់ទាញសម្រាប់អ្នកទស្សនាផងដែរ។
ស្មាតហ្វូនដែលអាចបត់បាននេះ គឺមានអេក្រង់គោលទំហំ 7.85-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.4-អ៊ីង cover OLED។ អេក្រង់នេះ មានការទ្រទ្រង់នូវ 120Hz refresh rate, 1440Hz high-frequency PWM dimming, និង 240Hz touch sampling rate ដែលមានកម្រិតនៃការទស្សនាដ៏ទាក់ទាញ។ ស្មាតហ្វូននេះមានកម្រិតបង្ហាញចេញភាពច្បាស់ 2496x2224 pixels និងមានពន្លឺ 426PPI។ អេក្រង់ខាងក្រៅនេះ ទ្រទ្រង់នូវ 3D quad-curved OLED ជាមួយនឹងកម្រិតភាពច្បាស់  120Hz refresh rate, 1440Hz high-frequency PWM dimming និង 300hz touch sampling rate ។
Article image
ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ទំហំ 50MP, 13MP ultra wide-angle រួមជាមួយនឹង 12MP periscope telephoto sensor ជាមួយនឹងកម្រិតហ៊្សូមបាន 5x optical zoom និងហ៊្សូមបាន 50x digital zoom។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 8MP selfie  ស្មាតហ្វូន Huawei Mate X5 នេះមានថាមពលថ្មទំហំ 5060mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W wired និង 50W wireless fast charging ផងដែរ៕