
យោងតាមការទម្លាយថ្មីៗនេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Mate Series នៅក្នុងត្រីមាសទី 2 ខាងមុខនេះហើយ ដោយនៅក្នុងព្រឹត្តិការណ៌នោះ គឺនឹងមានការបង្ហាញចេញនូវស្មាតហ្វូនម៉ូដែលស្តង់ដារ រូមជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្ី Mate X6 foldable ផងដែរ។ ជាមួយគ្នានេះ ក៏មានការបង្ហើបថា នៅក្នុងចុងឆ្នាំ 2024 ខាងមុខនេះ ក៏នឹងម៉ូដែលថ្មីដែលមានអនុភាពខ្ពស់មួយទៀតផងដែរ។
ទាក់ទងនឹងព័ត៌មានខាងលើនេះ អ្នកទម្លាយ @SmartPikachu ក៏បានធ្វើសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Huawei នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីជាច្រើន នៅក្នុងនោះ ក៏មានវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Mate X6 ផងដែរ។ អ្នកទម្លាយរូបនេះ បានធ្វើការកត់សម្គាល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានការអាប់ដែតកាន់តែខ្លាំងទៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនៃ X series នេះ ហើយស្មាតហ្វូននេះគ្រោងនឹងប្រកាសចេញនៅក្នុងត្រីមាសទី 2 ខាងមុខនេះហើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei គឺបានបង្ហាញវត្តមានស្មាតហ្វូន Mate X5 នៅលើទីផ្សារប្រទេសចិន នៅដើមខែកញ្ញាឆ្នាំមុននេះ ដូច្នេះ ផ្អែកលើការទម្លាយខាងលើនេះ មានការសន្និដ្ឋានថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Huawei Mate X6 ក៏នឹងមានការប្រកាសចេញនៅក្នុងខែកញ្ញានេះដូចគ្នាដែរ។ ជាមួយគ្នានេះ ក៏មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏អាចនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌តែមួយជាមួយនិងស្មាតហ្វូន Mate 7 ផងដែរ។

សូមជំរាបថា មួយរយៈចុងក្រោយនេះ ក៏មានការប្រភពនានាទម្លាយថា មកដល់ពេលនេះ គឺមានក្រុមហ៊ុនមួយចំនួនធ្វើការនៅលើស្មាតហ្វូន Mate X6 នេះ ផងដែរ។ បន្ថែមពីនេះ ក៏មានប្រភពើផ្សេងៗធ្លាប់បញ្ជាក់ពីស្តុកមិនគ្រប់គ្រាន់របស់ស្មាតហ្វូនអេក្រង់បត់នេះដែរ។ ជាមួយគ្នានេះ ការបែកធ្លាយដូចគ្នានះ ក៏បានធ្វើការកត់សម្គាលថា ក្រុមហ៊ុន Huawei នឹងមានការបំពាកក់នូវបន្ទឈីបថ្មី ជាមួយនិងការប្រើប្រាស់ស្ថាបត្យកម្ម N+2 នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ។ ប្រភពដដែលនេះ បន្តថា ស្មាតហ្វូនអេក្រង់បត់បាន Mate X6 នឹងមានភ្ជាប់ជាមួយនិងបន្ទឈីប Kirin ដែលមានការអាប់ដែតខ្លាំងបំផុត។
