
នៅឆ្នាំនេះ បើលមើលទៅលើវត្តមានស្មាតហ្វូនអេក្រង់បត់បានរបស់ Huawei គឺត្រូវបានក្រុមហ៊ុនបង្ហាញចេញជាផ្លូវការនូវចំនួន 2 ម៉ូដែលហើយ។ ពេលនេះមានដំណឹងថ្មីថា ស្មាតហ្វូនអេក្រង់បត់បានទី 3 ម៉ូដែល Mate X7 គឺអាចនឹងបង្ហាញខ្លួននៅឆ្នាំ 2025 នេះជាមួយនឹងការ upgrade ទៅលើថាមពលថ្មធំជាងមុន។ យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយដ៏គួរអោយទុកចិត្តបាន DigitalChatStation បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei នេះ នឹងមានបំពាក់ថាមពលថ្ម្ Dual-cell ដែលមានមួយគ្រាប់មានទំហំ 3590mAh និងមួយគ្រាប់ទៀតមានទំហំ 1805mAh ដែលបូកបញ្ចូលគឺមានទំហំ 5395mAh ក្រុមហ៊ុននេះអាចនឹងប្រើប្រាស់ទំហំផ្លូវការ 5500mAh។
ទោះបីជាការចែកចាយព័ត៌មាខាងលើនេះហើយក៏ដោយ អ្នកទម្លាយរូបនេះ នៅមិនទាន់បញ្ជាក់ឈ្មោះផ្លូវការណ៌របស់ស្មាតហ្វូនអេក្រង់នេះទេ ប៉ុន្តែគេដឹងថា ការឌីស្សាញស្មាតហ្វូនដែលមានថាមពលថ្មភ្លោះ Dual-cell នេះគឺសម្រាប់ស្មាតហ្វូន Mate X7។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន Mate X6 ដែលបង្ហាញខ្លួនមុននេះ មានថាមពលថ្មទំហំ 5110mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម 66W wired និង 50W wireless charging ។

គួរបញ្ជាក់ផងដែរ នៅក្នុងរយៈពេល 2 ឆ្នាំកន្លងទៅនេះ ស្មាតហ្វូនអេក្រង់បត់បាន គឺបានចាប់ផ្តើមទទួលនូវការចាប់អារម្មណ៍ជាច្រើន និងប្រើប្រាស់នៅជុំវិញពិភពលោក។ បើមើលទៅលើស្មាតហ្វូន Mate X6 ដែលមានវត្តមានកន្លងមក គឺមានអេក្រង់ចំនួន2 ដែលប្រើប្រាស់មានទម្រង់ដូចជាថេប្លេត។ សម្រាប់អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះគឺមានទំហំ 7.93-អ៊ីង ល្បឿន 1Hz-120Hz LTPO adaptive refresh rate និងមានកម្រិត 1440Hz high-frequency PWM dimming រួមនិង 240Hz touch sampling rate។

សម្រាប់អេក្រង់ខាងក្រៅវិញ គឺមានទំហំ 6.45-អ៊ីង 3D quad-curved OLED គាំទ្រជាមួយនឹង adaptive refresh rate និង មានកម្រិត 300Hz touch sampling rate។ ស្មាតហ្វូន X6 នេះគឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រជាមួយនឹងបច្ចេកវិទ្យា variable aperture, 40MP ultra-wide-angle និង 48MP telephoto macro ជាមួយនឹង RYYB matrix ។ ក្រុមហ៊ុន Huawei នៅមិនទាន់បានទម្លាយនូវព័ត៌មានបន្ថែមទៀតអំពីស្មាតហ្វូន Mate X7 ឬថាមពលថ្មរបស់ស្មាតហ្វូននេះទេ ប៉ុន្តែគេដឹងថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Mate 80 series នៅក្នុងឆមាសទី 2 ឆ្នាំនេះ ហើយ៕
