
យោងតាមរបាយការណ៍ជាច្រើននៅពេលនេះ បានបានអះអាងថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Nova 13 Series នៅក្នុងប្រទេសចិននាខែសីហាខាងមុខនេះហើយ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បានបញ្ជាក់ជាផ្លូវការអំពីស្មាតហ្វូនទាំងនេះនៅឡើយទេ។ ស្មាតហ្វូនស៊េរីថ្មីនេះ មាន 3 ម៉ូដែល រួមមានដូចជា Nova 13, Nova 13 Pro និង Nova 13 Ultra។ ។ បើតាមព័ត៌មានថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុននេះ ទើបតែទម្លាយនូវវីដេអូផ្សព្វផ្សាយថ្មីមួយ ដើម្បីបង្ហាញរូបរាងរបស់ស្មាតហ្វូន Nova Flip ដំបូងនេះនោះគឺ Huawei Nova Flip ហើយវានឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 6 ខែសីហានេះនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវម៉ូឌែល Green Edition របស់ស្មាតហ្វូន Nova Flip នេះ នៅក្នុងវីដេអូបែកធ្លាយនេះដែរ។ សម្រាប់ម៉ូដែលថ្មីនេះ គឺស្មាតហ្វូនមានអេក្រង់បត់បាន ដែលមានការឌីស្សាញជាមួយនឹងអេក្រង់ punch-hole ហើយនិងមានប៊ូតុងឡើងចុះសំឡេង និង power key នៅលើជ្រុងខាងស្តាំ និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ សម្រាប់គែមខាងលើរបស់ស្មាតហ្វូននេះ Nova Flip គឺមាន microphone ខណៈពេលដែលគែមខាងក្រោមរបស់ស្មាតហ្វូននេះគឺមាន រន្ធ SIM slot, រន្ធ microphone, រន្ធ USB-C port និង រន្ធ Speaker Grille។

និយាយពីផ្នែកខាងក្រោមរបស់ស្មាតហ្វូនអេក្រង់បត់បាន Nova Flip ថ្មីនេះ គឺមាន Rectangle Module ជាមួយនឹងកាមេរ៉ាភ្លោះនៅខាងក្រោយនៅជ្រុងខាងឆ្វេង។ នៅក្នុងពេលបច្ចុប្បននេះ គេនៅមិនទាន់មានព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនអេក្រង់បត់បាន Nova Flip នៅឡើយទេ។ សូមជំរាបថា ក្រុមហ៊ុន Huawei ក៏បានលក់ស្មាតហ្វូនបត់បាន Pocket Flip នៅក្នុងប្រទេសចិនរួចហើយបន្ទាប់មកនៅខែកុម្ភៈឆ្នាំនេះ ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូន Pocket 2 ដែលមានបន្ទះឈីប Kirin នៅក្នុងតម្លៃ 7,299 យ៉ន់ ដែលប្រហែល $1,000។

ស្មាតហ្វូនអេក្រង់បត់បាន Huawei Nova Flip នេះ ត្រូវបានគេរាយការណ៌ថា មានគោលដៅសម្រាប់អ្នកប្រប្រាស់វ័យក្មេងដែលត្រូវការលក្ខណៈសម្បត្តិល្មមក្នុងការប្រើប្រាស់នោះ។ ក្រុមហ៊ុន Huawei ក៏ធ្វើការនៅលើស្មាតហ្វូន Mate 70 Series ផងដែរ។ របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ការបង្ហាញស្មាតហ្វូននេះ គឺនៅក្នុងត្រីមាសទី 3 ឆ្នាំនេះ។ ស្មាតហ្វូន Nova 13 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ខណៈពេលដែលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ៕
