នៅថ្ងៃនេះ មានការបញ្ចេញនូវគំនូសព្រាងថ្មី ផ្អែកលើ Renders របស់ស្មាតហ្វូនអេក្រង់បត់បានរបស់ OPPO ម៉ូដែល Find N6 ដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែមុន ដោយមានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានជម្រើស 3 ពណ៌។ នៅថ្ងៃនេះ ផ្អែកតាមការចែកចាយរូបភាពថ្មីរបស់ស្មាតហ្វូន Find N6 នោះគឺមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងមានជម្រើសពណ៌ថ្មីមួយបន្ថែមទៀត។

តាមរូបភាពថ្មី ដែលទម្លាយដោយលោក Evan Blass ដែលជាប្រភពជឿជាក់បាននោះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានថ្មី OPPO Find N6 គឺមានជម្រើស 3 ពណ៌ ដែលមានទាំងពណ៌ថ្មី ពណ៌ទឹកក្រូចផងដែរ។ នៅក្នុងការទម្លាយខាងលើនេះ លោក Blass គឺមិនមានការទម្លាយនូវព័ត៌មានពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនអេក្រង់បត់បាន Find N6 ថ្មីនេះនៅឡើយទេ ខណៈដែលកន្លងមកមានការបញ្ជាក់ថា OPPO Find N6 នេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាថ្មី Hasselblad ទំហំ 200MP ហើយនឹងមានសិនស័រ 4 គ្រាប់ទៀតផង។

គួរបញ្ជាក់ថា មុននេះមានពាក្យចចាមអារ៉ាមថា OPPO Find N6 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC និងកាមេរ៉ា 50MP Periscope Telephoto camera ហើយនិងកាមេរ៉ា 50MP Ultrawide camera រួមនិងថ្មទំហំ 6,000mAh។ ស្មាតហ្វូននេះ នឹងមានអេក្រង់ខាងក្នុងទំហំ 8.12" អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.62" អ៊ីង។