ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold 6 និង Z Flip 6 នឹងមានការបំពាក់នូវមុខងារ Galaxy AI ជាច្រើន

ដោយ

Koun Jab Luffy

10 មិថុនា 2024 02:29 រសៀល

អាន 2 នាទី

Article image
មកដល់ពេលនេះ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold 6 និង Z Flip 6 មានការបែកធ្លាយជាច្រើនមកហើយតាមរយៈរូបភាពផ្សព្វផ្សាយមួយនាពេលថ្មីៗនេះ។ នៅពេលនេះ ក្រុមហ៊ុនម៉ាកយីហោរបស់កូរ៉េខាងត្បូង ក៏បញ្ជាក់ថា ស្មាតហ្វូនបត់បាននាពេលខាងមុខនេះ គឺមានមុខងារ AI ជាច្រើន។ ព័ត៌មាននេះ គឺមានការចែករំលែកដោយលោក Woon-Joon Choi ដែលជា EVP និងប្រធានផ្នែក Mobile R&D Office របស់ក្រុមហ៊ុន Samsung។ កួរបញ្ជាក់់ថា នៅលើស្មាតហ្វូន Galaxy S24 series ក៏មានមុខងារ Galaxy AI ជាច្រើនរួចហើយផងដែរ។
បើតាមលោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung បាននិយាយថា ក្រុមហ៊ុនមានគម្រោងក្នុងការផ្តល់នូវបទពិសោធន៍ Galaxy AI សម្រាប់ស្មាតហ្វូនបត់បាននាពេលខាងមុខនេះ ដែលអាចជាស្មាតហ្វូន Galaxy Z Fold 6 និង Galaxy Z Flip 6 ។ គាត់បានបន្ថែមថា “ស្មាតហ្វូនបត់បានរបស់យើង គឺមានទម្រង់បត់បែន និងរឹងមាំស្រស់ស្អាតនៅលក្នុងត្រកូលស្មាតហ្វូន Samsung Galaxy ហើយក៏មានបំពាក់នូវបច្ចេកវិទ្យា Galaxy AI ថែមទៀតផង នេះគឺដោយសារតែស្មាតហ្វូននេះអាចដោះស្រាយទៅលើការងារជាច្រើនដែលមិនអាចធ្វើបានពីមុនមក។”
Article image
ក្រុមហ៊ុន Samsung មានគោលដៅក្នុងការធ្វើបដិវត្តន៍ទៅលើបទពិសោធន៍ថ្មីនៃទូរស័ព្ទតាមរយៈ hybrid AI approach ដែលអាចបំពេញនូវតម្រូវការជាច្រើនរបស់អ្នកប្រើប្រាស់ថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ ក៏បានប្រើប្រាស់នូវមុខងារAI ជាច្រើនដែលក្នុងនោះ រួមមានមានដូចជា Live Translate ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Z Fold 6 និង Flip 6ផងដែរ។ តាមរយៈមុខងារនេះ គឺអាចធ្វើការបកប្រែនៅក្នុងទម្រង់ Real-time ដែលអាចដោះស្រាយចំពោះអ្នកដែលមានបញ្ហាទៅលើភាសាបរទេសថែមទៀតផង។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញផងដែរថា ខ្លួននឹងពង្រីកទៅលើមុខងារ Live Translate AI ទៅលើកម្មវិធី third-party messaging apps ជាច្រើនទៀតនៅក្នុង voice calls ផងែរ។ ហើយនឹងធ្វើការបញ្ចូលនូវ AI language translation model ដែលអ្នកប្រើប្រាស់អាចធ្វើការទំនាក់ទំនងទៅលើផ្នែកភាសាផ្សេងគ្នាបាន។ ស្មាតហ្វូន Samsung Galaxy Z Fold 6 និង Z Flip 6 អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 10 ខែកក្កដានេះ ជាមួយនឹងស្មាតវ៉ច Galaxy Watch 7 series, Galaxy Buds 3 TWS earphones និង Galaxy Ring ផងដែរ។ ដូច្នេះ នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងនឹងទទួលបាននូវព័ត៌មានជាច្រើនទៀតអំពីព្រឹត្តិការណ៍ Unpacked៕