ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Samsung W25 ត្រូវគេទម្លាយចេញនូវបច្ចេកវិទ្យាសាក មុនការបង្ហាញខ្លួននៅប្រទេសចិន!

ដោយ

Koun Jab Luffy

02 កក្កដា 2024 04:59 ល្ងាច

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ ខណៈដែលព័ត៌មានមួយនិយាយថា គឺមាបនឹងកំពុងតែធ្វើការញាប់ដៃញាប់ជើងថែមទៀតផង។ ថ្មីនេះ Samsung W25 ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បានឆ្លងកាត់ការចុះបញ្ជីនៅប្រទេសចិនហើយ។
សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេបញ្ជាក់ថា មានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង Galaxy Z Flip 6 នាសប្តាហ៌ក្រោយនេះហើយ។ ជាមួយគ្នានេះក៏មានការរំពឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានការបង្ហាញខ្លួននៅប្រទេសចិនជាមួយនិងឈ្មោះថា Samsung W25 និង W25 Flip។ នៅមុនការសម្ពោធជាផ្លូវការចូលមកដល់ ស្មាតហ្វូន Samsung W25 ត្រូវបានគេរាយការណ៌ថា បានឆ្លងកាត់ការចុះបញ្ជី 3C certification រួចរាល់ហើយ តាមរយៈ MySmartPrice។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានលេខម៉ូដែល SM-W9025 ហើយនិងមានមកជាមួយនិងឆ្នាំងសាកដែលមាន កលេខម៉ូដែល EP-TA800 ដែលទ្រទ្រង់នូវកម្លាំងសាក 25W wired fast charging ផងដែរ។ ក្រុមហ៊ុននេះមិនមានការអាប់ដែតទៅលើល្បឿននៃឆ្នាំងសាកនោះទេ។ ជាមួយនិងការទម្លាយព័ត៌មាននៅលើ 3C certification នេះ ក៏មិនមានការបង្ហាញនូវព័ត៌មានស៊ីជម្រៅណាមួយពីស្មាតហ្វូនជំនាន់ថ្មី W25 series នេះនៅឡើយទេ ប៉ុន្តែមានការបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Samsung W25 និង W25 Flip គឺនឹងមានភាពយឺតយ៉ាវជាងស្មាតហ្វូន Galaxy Z Fold 6 និង Z Flip 6។ ផ្អែកតាមការទម្លាយកន្លងមក យើងអាចសន្និដ្ឋានបានថា Galaxy Z Fold 6 នឹងមានការឌីស្សាញជាមួយនិងរូបរាងថ្មី មានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលជាងមុន។
Article image
Galaxy Z Fold 6 និង Z Flip 6 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC ដូចគ្នា។ ស្មាតហ្វូន Z Fold 6 នឹងមានអក្រង់ភ្លោះ ដែលអេក្រង់ខាងក្នុងមានទំហំ 7.6-អ៊ីង Dynamic AMOLED 2x ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 6.3-អ៊ីង Dynamic AMOLED 2x screen។ សូមជំរាបថា សម្រាប់ស្មាតហ្វូន Samsung W series នេះ គឺមានលក់តែនៅលើទីផ្សារចិនតែប៉ុណ្ណោះ ។