ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 Series នឹងបង្ហាញខ្លួននៅលើទីផ្សារចិន នៅថ្ងៃទី 26 ខែមីនានេះហើយ

ដោយ

Koun Jab Luffy

16 មីនា 2024 11:45 ថ្ងៃត្រង់

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ លក្ខណៈសម្បត្តិនៃស្មាតហ្វូនបត់បាន Vivo X Fold 3 ត្រូវបានគេទម្លាយនៅលើអ៊ីនធឺណិតជាច្រើនរួចមកហើយ។ នៅពេលនេះ យោងតាមការចែកចាយថ្មីមួយបានបន្តទម្លាយនូវកាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននេះថែមទៀតហើយតាមរយៈរូបភាពផ្លូវការរបស់ស្មាតហ្វូននេះថែមទៀតផង។ ព័ត៍មានថ្មី ត្រូវនបានគេដកស្រង់ចេញនៅតាមរយៈអ្នកប្រើប្រាស់ជាច្រើននៅលើ Weibo។ នៅក្នុងរូបភាព Poster ថ្មីនេះ បានបង្ហាញថា ស្មាតហ្វូនបត់បាននេះអាចនឹងបង្ហាញខ្លួននៅថ្ងៃទី 26 ខែមីនានេះនៅវេលាម៉ោង 5pm។
រូបភាពនេះ ក៏បានបញ្ជាក់អំពីរូបរាងស្តើងរបស់ស្មាតហ្វូន X Fold 3 series ។ វាអាចនឹងមានម៉ូឌែល X Fold 3 និង X Fold 3 Pro ផងដែរ។ បើតាមរូបភាពខាងលើនេះ គឺមានការបង្ហាញរូបរាងអេក្រង់ខាងក្រៅយ៉ាងស្រស់ស្អាត ខណៈដែលម៉ូឌុលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន circular island ដែលមានការភ្ជាប់មកជាមួយនឹងកាមេរ៉ា ZEISS រួមនិងភ្លើង LED Flash ផងដែរ។ ស្មាតហ្វូនបត់បាន X Fold 3 series នេះគឺមានពណ៌សយ៉ាងស្រស់ស្អាតមែនទែន។
សូមជំរាបថា កាលពីពេលមុននេះ ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 និង X Fold 3 Pro នេះ នឹងមានអេក្រង់គោលទំហំ 6.53-អ៊ីង ខណៈដែលអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង គាំទ្រជាមួយនឹងកញ្ចក់ OLED ផងដែរ។ ស្មាតហ្វូនទាំងពីរនេះនឹងមានការតម្លើងមកជាមួយនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ និងបន្ទះឈីប Snapdragon 8 Gen 3 SoC ហើយនិងរ៉េមទំហំ 16GB RAM រួមនិងម៉េមូរីទំហំ 1TB ផងដែរ។ ស្មាតហ្វូននេះ ក៏នឹងមានបន្ទះឈីប V3 imaging ថែមទៀតផង។
ស្មាតហ្វូន vivo X Fold 3 series នេះ នឹងមានបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 120W wired និងបច្ចេកវិទវិទ្យាសាកឥតខ្សែរកម្លាំង 50W wireless charging ថែមទៀត។ សម្រាប់ស្មាតហ្វូនប្រភេទ Standard នឹងមានថាមពលថ្មទំហំ 5,500 និង ម៉ូដែល Pro មានថ្មទំហំ 5,800mAh។ ស្មាតហ្វូន Vivo X Fold 3 series នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ OriginOS 4៕