ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold3 Series និង vivo X100 Ultra នឹងបំពាក់នូវអេក្រង់ Samsung E7 AMOLED

ដោយ

Koun Jab Luffy

05 មីនា 2024 09:06 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយជាថ្មីរបស់ Digital Chat Station បានបង្ហោះនៅលើបណ្តាញសង្គម Weibo នៅថ្ងៃនេះ បានបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 Pro ហើយ។ នៅក្នុងរបាយការណ៌ថ្មីនេះ ត្រូវបានអ្នកទម្លាយនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 រួមជាមួយនិង vivo X100 Ultra ដែលគ្រោងនឹងប្រកាសចេញនៅលើពេលខាងមុខនេះ នឹងមានការប្រើប្រាស់នូវអេក្រង់ 2K E7 AMOLED របស់ក្រុមហ៊ុន Samsung។
សូមជំរាបថា កាលពីពេលមុននេះ ស្មាតហ្វូន iQOO 12 Pro ក៏មានការបំពាក់នូវអេក្រង់ 2K E7 របស់ក្រុមហ៊ុន Samsung នេះផងដែរ។ បើមើលទៅលើ ស្មាតហ្វូន iQOO 12 Pro នេះ គឺមានអេក្រង់ 6.78-អ៊ីង មានទំហំ 3200×1440 OLED hyperbolic គាំទ្រជាមួយនឹងកម្រិតពន្លឺដល់ទៅ 1600nit ដល់ 3000nit។ អេក្រង់ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវល្បឿន   144Hz refresh rate, LTPO adaptive refresh rate និង 10-bit color depth ហើយក៏មានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ 1440Hz high-frequency PWM dimming ដែលធានាថា នៅលើអេក្រង់នេះ គឺមានភាពវពណ៌ច្បាស់មែនទែន។
ក្រឡេកមកស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 series នេះ ក៏បានឆ្លងកាត់នូវវិញ្ញាបនបត្រ 3C របស់ចិនផងដែរ។ ស្មាតហ្វូននេះទ្រទ្រង់នូវកម្លាំងសាក 80W charging ខណៈពេលដែលស្មាតហ្វូន Pro version មានបច្ចេកវិទ្យាសាកថ្មលឿន  120W charging។ ស្មាតហ្វូន vivo X Fold 3 Series នេះ នឹងបង្ហាញខ្លួននៅចុងខែមីនានេះ។ ពាក្យចចាមអារ៉ាមជាច្រើននិយាយថា ស្មាតហ្វូន vivo X Fold 3 អាចនឹងមានបន្ទះឈីប Snapdragon 8 Gen 2 ខណៈពេលដែលម៉ូដែល Pro មានបន្ទះឈីប  Snapdragon 8 Gen 3។
Article image
ស្មាតហ្វូនទាំងពីរនេះ នឹងមានការអាប់ដេតទៅលើកម្រិតភាពច្បាស់នៃអេក្រង់ ថាមពលថ្មធំ និងកាមេរ៉ាកម្រិតខ្ពស់ដែលមានកាមេរ៉ាគោលទំហំ 50MP ultra-large និងមានការគាំទ្រនូវ periscope telephoto lens ថែមទៀតផង។ សម្រាប់ស្មាតហ្វូន  vivo X100 Ultra នេះ គឺមានកាមេរ៉ាទំហំ 200-megapixel periscope telephoto ជាមួយនឹងកញ្ចក់អេក្រង់ Samsung E7 ។ ស្មាតហ្វូននេះ មានតួខ្លួនធ្វើពីកញ្ចក់ និងប្រព័ន្ធទំនាក់ទំនង 2-way satellite ទៀតផង៕
ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold3 Series និង vivo X100 Ultra នឹងបំពាក់នូវអេក្រង់ Samsung E7 AMOLED