ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Fold 4 និង Honor Magic V3 ត្រូវបានគេទម្លាយថា នឹងមានថ្មទំហំ 5000mAh

ដោយ

Koun Jab Luffy

07 មិថុនា 2024 08:13 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន Xiaomi និង Honor ត្រូវបានគេបញ្ជាក់ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយ។ បើតាមប្រភពខាងលើនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi គឺម៉ូដែល Mix Fold 4 ខណៈដែលម៉ូដែលថ្មីរបស់ Honor គឺជាស្មាតហ្វូន Magic V3 ដោយស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងពីរនេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដូចគ្នា។
ប្រភពដដែលនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Mix Fold 4 នឹងមានថ្មទំហំ 5000mAh ខណៈដែលលក្ខណៈសម្បត្តិទូទៅរបស់ Magic V3 នេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។ ប៉ុន្តែមានការបញ្ជាក់ថា ថាមពលថ្ម V3 នឹងមានទំហំធំ។ ទាក់ទងនឹងថ្មនេះ អ្នកទម្លាយ Digital Chat Station បានបង្ហោះនៅលើ Weibo ដោយបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានរបស់ Honor ក៏នឹងមានថ្មទំហំ 5000mAh ក៏នឹងមានថ្មទំហំដូចគ្នាជាមួយនិង Mix Fold 4 អញ្ចឹងដែរ។
Article image
សូមជំរាបថា ថ្មីៗនេះ ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 Pro ត្រូវបានគេមើលឃើញថា មានការប្រើប្រាស់ថាមព់លថ្មទំហំធំជាងគេ គឺដល់ទៅ 5700mAh ហើយថែមទាំងមានកម្រ៉ាស់ស្តើងថែមទៀត។ មានការព្យាករណ៌ថា ស្មាតហ្វូនថ្មីនេះ នឹងក្លាយអធិរាជថ្មក្នុងចំណោមស្មាតហ្វូនអេក្រងបត់នាពេលបច្ចុប្បន្នថែមទៀតផង។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងនៅតែបន្តប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅ side-mounted fingerprint sensors ដូចជំនាន់មុនដដែល គ្រាន់តែមានកម្រ៉ាស់ស្តើងជាងមុន។ បើតាមការបែកធ្លាយមុននេះ បានអោយដឹងថា ស្មាតហ្វូន Mix Fold 4 ត្រូវគេរំពឹងថា នឹងមានកម្រ៉ាស់ស្តើងជាងគេនៅក្នុងចំណោមស្មាតហ្វូនបត់បាននាពេលខាងមុខនេះ។  អ្នកទម្លាយរូបនេះបន្តទៀតថា ស្មាតហ្វូនអេក្រង់បត់បាន Fold 4 នេះ ក៏នឹងបន្តប្រើប្រាស់កាមេរ៉ាទំហំ 50MP ចំនួន 4 គ្រាប់និង periscope lens ហ៊្សូមបាន 5x ដដែល។
Article image
គួរបញ្ជាក់ថា ក្រៅពីការទម្លាយព័ត៌មានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងពីរនេះ ក្រុមហ៊ុនធំៗទាំងពីរនេះ ក៏បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែល flip ផងដែរ។ បន្ថែមពីក្រុមហ៊ុន Honor ក៏បានជូនដំណឹងពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ខ្លួន Magic V Flip នៅថ្ងៃទី 20 ខែមិថុណាខាងមុខនេះ ខណៈដែល Xiaomi នៅមិនទាន់ចែកចាយព័ត៌មានពីស្មាតហ្វូនម៉ូដែល Flip របស់ខ្លួននៅឡើយទេ។ ស្មាតហ្វូន Xiaomi Mix Fold 4 និង Honor Magic V3 ត្រូវគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅខែកក្កដាខាងមុខនេះហើយ។
Article image
ស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Fold 4 និង Honor Magic V3 ត្រូវបានគេទម្លាយថា នឹងមានថ្មទំហំ 5000mAh