
Honor Magic V5 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី ទើបតែបានប្រកាសចេញនៅលើទីផ្សារប្រទេសចិននោះ នៅពេលនេះ ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងបន្តពង្រីកវត្តមានទៅកាន់ទីផ្សារជាច្រើននៅលើពិភពលោក។ ថ្មីៗនេះ បន្ទាប់ពីមានការបញ្ជាក់ពីវត្តមាននៅលើទីផ្សារម៉ាឡេស៊ីរួចមក នៅថ្ងៃនេះ 12 ខែសីហាខាងមុខនេះ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងបន្តធ្វើដំណើរទៅលើទី្វបអឺរ៉ុបថែមទៀតហើយ ដោយទៅកាន់ទីផ្សារដំបូងគេ គឺប្រទេសរ៉ូម៉ានី។
ទាក់ទងនឹងព័ត៌មានថ្មីនេះ គេនៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅ និងតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារប្រទេសរ៉ូម៉ានីនែះនៅឡើយទេ គឺបន្តរង់ចាំដល់ថ្ងៃទី 12 ខែសីហា ទើបក្រុមហ៊ុននេះមានការបញ្ចេញនូវព័ត៌មាននានា។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Magic V5 ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារអាល្លឺម៉ង់ និងអង់គ្លេស ហើយក៏មានការដាក់អោយមានការបញ្ជាទិញនៅលើ pages និង websites ក្នុងប្រទេសទាំងនេះផងដែរ។ ប៉ុន្តែមិនទាន់ដឹងថា ក្រុមហ៊ុននឹងប្រកាសចេញនៅពេលណានៅឡើយទេ។

សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic V5 នេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite SoC និងមានថ្មទំហំ 5,820mAh សម្រាប់ទីផ្សារសកល ខណៈដែលទំហំ 6,100mAh គឺនៅលើទីផ្សារចិនហើយនឹងរត់នៅលើ Android 15 ផ្អែកជាមួយ Magic OS 9។ ស្មាតហ្វូននេះមានរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB។

Magic V5 មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP និងទីពីទំហំ 50MP ultrawide ខណៈដែលទីបីទំហំ 64MP periscope telephoto។ ចំពោះកាមេរ៉ាមុខទាំងពីរគ្រាប់មានទំហំ 20MP ដូចគ្នា។ ស្មាតហ្វូនេនះមានអេក្រង់ខាងក្រៅទំហំ 6.43 អ៊ីង និងអេក្រង់ខាងក្នុងទំហំ 7.95 អ៊ីង។
