ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X6 នឹងបង្ហាញវត្តមាននៅកម្ពុជាឆាប់ៗនេះហើយ!

ដោយ

Koun Jab Luffy

03 ធ្នូ 2024 03:38 រសៀល

អាន 3 នាទី

Article image
បន្ទាប់ពីការប្រកាសសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលនាទីក្រុងឌូបៃ នៅថ្ងៃទី 12 ខែ 12 ខាងមុខនេះរួចមក នៅពេលនេះ នៅលើផេកផ្លូវការណ៌របស់ Huawei នៅកម្ពុជា ក៏មានការបង្ហោះសារដែរ ដោយបាននិយាយថា ស្មាតហ្វូនបត់បាន Huawei Mate X6 នឹងបង្ហាញវត្តមាននៅកម្ពុជាឆាប់ៗនេះដូចគ្នា។ សម្រាប់ព័ត៌នមានថ្មីនេះ គឺជាដំណឹងល្អបំផុតសម្រាប់ហ្វេនៗនៅកម្ពុជា ដែលរង់ចាំស្មាតហ្វូនម៉ូដែលថ្មីនេះ។ កុំភ្លេចបន្តតាមដានជាមួយគ្នា!!!
សូមជំរាបថា ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនបត់បានថ្មីរបស់ខ្លួនម៉ូដែល Mate X6 នៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 26 ខែវិច្ឆិកាកន្លងទៅនេះ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេមើលឃើញថា មានការប្រើប្រាស់នូវអេក្រង់មានទំហំធំជាងជំនាន់មុន ហើយនិងមានការឌីស្សាញប្រព័ន្ធកាមេរ៉ាខាងក្រោយ មានរូបរាងកាន់តែប្លែក និងមានការបំពាក់នូវបច្ចេកវិទ្យា AI កាន់តែអស្ចារ្យថែមទៀតផង។
ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 ថ្មីនេះ មានអេក្រង់ខាងក្នុងទំហំ 7.93-អ៊ីង និងអេក្រង់ខាងក្រៅមានទំហំ 6.45-អ៊ីង។ អេក្រង់ស្មាតហ្វូនថ្មីនេះ មានទំហំធំជាងអេក្រង់ស្មាតហ្វូន Mate X5 ដែលមានការប្រើប្រាស់អេក្រង់ខាងក្នុងទំហំត្រឹមតែ 7.85-អ៊ីង និងអេក្រង់ខាងក្រៅមានទំហំត្រឹមតែ 6.4-អ៊ីងប៉ុណ្ណោះ។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូន Mate X6 នេះ គឺមានកម្រិតពន្លឺខ្ពស់ដល់ទៅ 1800 nits និងអាចបង្ហាញចេញបានកម្រិត 2440x1080 pixels resolution, LTPO 2.0 screen solution រួមជាមួយនឹងល្បឿន 120Hz refresh rate ហើយនិង 1440Hz PWM dimming ទៀតផង។ សម្រាប់អេក្រង់ខាងក្រៅវិញនេះ ក៏មានពន្លឺ 2500nits ទំហំ 2440x2240 pixels resolution គាំទ្រនូវកម្រិត LTPO 2.0 display រត់បានជាមួយនឹងល្បឿន 120Hz refresh rate, immersive display solution និងមានបច្ចេកវិទ្យាឆ្លើយតបអេក្រង់ 1440Hz PWM dimming ។
Article image
បើមើលទៅលើការឌីស្សាញរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញកញ្ចក់នៅខាងក្រោយជាមួយនឹងការប្រើប្រាស់នូវពណ៌ Nebula Gray shade។ ស្មាតហ្វូនអេក្រង់បានថ្មីនេះ មាន 2 ប្រភេទគឺ Glass panel និង Plain Leather ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មាន 5 ពណ៌ គឺ Gray, White, Red, Sea Blue និង Black ។ តួខ្លួនរបស់ស្មាតហ្វូនថ្មីនេះ គឹមានភាពរឹងមាំមែនទែនជាមួយនឹងអាលុយមីញ៉ូមដែលមានកម្លាំងដល់ទៅ 550MPa ហើយ ក៏មានភាពរឹងមាំជាងមុនដល់ទៅ 37% ថែមទៀតផង។
ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X6 ថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី HarmonyOS NEXT និងកម្មវិធី AI ជាច្រើនទៀតផង។ អ្នកប្រើប្រាស់អាចរីកជាយជាមួយនឹងការប្រើប្រាស់នូវ Airdrop gesture ក្នុងការចែករំលែកនូវMedia Content ទៅកាន់ឧបករណ៍ផ្សេងទៀតបានទោះបីជានៅក្នុងពេល touch នៅលើអេក្រង់ថែមទៀតផង។ អ្នកប្រើប្រាស់ ក៏អាចប្រើប្រាស់នូវមុខងារ AI Air Shooting gesture ដើម្បីលេងបាល់បោះផងដែរ។
ស្មាតហ្វូន Huawei Mate X6 បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាគោលទំហំ 50MP super light zoom RYYB ដែលទ្រទ្រង់ទៅលើ 10-speed adjustable variable aperture (F1.4-F4.0) ហើយនិងមានមុខងារ OIS ផងដែរ។ សម្រាប់គ្រាប់ទីពីរមានទំហំ 40MP ultrawide-angle shooter, infrared sensor (primary color) ខណៈដែលមានទំហំ 48MP telephoto macro sensor គាំទ្រជាមួយនឹងមុខងារហ៊្សូម 4x optical zoom និង RYYB array ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន Mate X6 នេះ មាន 2 ម៉ូដែល Standard និង Collector’s Edition ។
Article image
ាសូមជំរាបថា ស្មាតហ្វូន Huawei Mate X6 និង  Mate X6 Collector’s Edition នេះ មាន 2 ទំហំក្នុងការប្រើប្រាស់។ ម៉ូដែល Standard ដែលមានទំហំ 12GB+256GB គឺមានតម្លៃ 12,999 យ៉ន់ ហើយទំហំ 12GB+512GB គឺមានតម្លៃ 13,999 យ៉ន់។ សម្រាប់ស្មាតហ្វូន  Collector’s Edition 16GB+512GB យ៉ន់ មានតម្លៃ 14,999 យ៉ន់ និងទំហំ 16GB+1TB មានតម្លៃ 15,999 យ៉ន់៕
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X6 នឹងបង្ហាញវត្តមាននៅកម្ពុជាឆាប់ៗនេះហើយ!