
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Nova Flip ដែលជាម៉ូដែល vertical folding នៅលើទីផ្សារប្រទេសចិន ដោយស្មាតហ្វូននេះមានជម្រើស 4 ពណ៌ រួមមានដូចជា Green, Pink, White និង Black។ សម្រាប់តម្លៃស្មាតហ្វូនអេក្រង់បត់បាន Huawei Nova Flip ដែលមានទំហំ 12GB+256GB គឺមានតម្លៃ 5,288 យ៉ន់ ($740), 12GB+512GB មានតម្លៃ 5,688 យ៉ន់ ($795) ខណៈដែលទំហំ 12GB+1TB មានតម្លៃ 6,488 យ៉ន់ ($910)។
យោងតាមការប្រកាសចេញរបស់ក្រុមហ៊ុន Huawei នៅពេលនេះ បានអោយដឹងថា ការលក់របស់ Huawei Nova Flip នៅពេលនេះ គឺបានចំនួន 45,000 គ្រឿង ត្រឹមតែ 72 ម៉ោងប៉ុណ្ណោះបន្ទាប់ពីការសម្ពោធជាផ្លូវការ។ តួលេខនេះ គឺមានការកើនឡើងបាន 85% ប្រៀបធៀបជាមួយនិងការលក់ស្មាតហ្វូន Flip កាលពីឆ្នាំមុន។

សូមជំរាបថា Huawei Nova Flip គឺជាម៉ូដែលថ្មីមួយដែលមានការបំពាក់នូវបន្ទះឈីប Kirin 8000 រត់នៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.2។ សម្រាប់ម៉ូដែលលក់នៅលើទីផ្សារសកល គឺមានទំហំ 256GB, 512GB, ឬ1TB និងមានរ៉េមទំហំ 12GB ដូចៗគ្នា។ ស្មាតហ្វូនថ្មីនេះមានថ្មទំហំ 4,400mAh ប្រភេទថ្មី silicon anode មានការគាំទ្រនូវកម្លាំងសាក 66W Huawei Super Fast Charge Turbo 2.0 ដែលអាចសាក 100% គឺត្រឹមតែរយៈពេល40 នាទីប៉ុណ្ណោះ។
ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ 6.94 អ៊ីងបង្ហាញចេញបានទំហំ 1136x2690pixels។ អេក្រង់នេះមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ LTPO OLED និងមានការទ្រទ្រង់នូវកម្រិតពន្លឺ peak brightness 1200 nits។សនិយាយពីអេក្រង់ខាងក្រៅវិញ គឺមានទម្រង់ជាការេ ទំហំ 2,14 អ៊ីង និងបង្ហាញចេញបានទំហំ 480x480 pixels និងមានល្បឿន 120Hz refresh rate។
ក្រឡេកមកកាមេរ៉ាវិញស្មាតហ្វូននេះមានការបំពាក់នូវម៉ូឌុលកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រដោយសិនស័រ 1/1.56 អ៊ីង និងគ្រាប់ទីពីរមានទំហំ 8MP គាំទ្រដោយកម្រិត f/1.9 aperture និងអាចថតបាបនមុំ 112-degree ultrawide។ ស្មាតហ្វូននេះមានកម្រ៉ាស់ 15.1mm នៅពេលបត់ និង 6.88mm ទៅលើស្មាតហ្វូនប្រភេទស្បែក នៅពេលដែលបើក។ ស្មាតហ្វូននេះមានកម្រ៉ាស់ស្តើងជាង Xiaomi Mix Flip និង Galaxy Z Flip 6។ ស្មាតហ្វូនដែលមានខ្នងក្រោយស្បែកមានទម្ងន់ 195 grams។
