
Phantom V Fold 2 5G និង V Flip 2 5G ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Tecno ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសហ្គាណាឆាប់ៗនេះហើយ។ យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Tecno Ghana បានប្រកាសដាក់អោយមានការបញ្ជាទិញមុនទៅលើស្មាតហ្វូននេះនៅថ្ងៃទី 19 ខែសីហាឆ្នាំ 2024 នេះហើយ។
បើទោះបីជាមានការប្រកាសចេញនូវព័ត៌មានថ្មីស្តីពីការបញ្ជាទិញមុននេះ ក្រុមហ៊ុន Tecno នៅមិនទាន់មានការបញ្ជាក់ពីព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនអេក្រង់បត់បាន Phantom V Fold 2 និង Phantom V Flip 2 នៅឡើយទេ។

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 2 នៃម៉ូដែល V Fold នេះ គឺមានការបំពាក់នូវកាមេរ៉ារាងចតុកោនកែងនៅលើជ្រុងខាងលើនៃស្មាតហ្វូន ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel និងមានសិនស័រចំនួន 3 គ្រាប់ ហើយថែមទាំងមានការគាំទ្រដោយ LED flash ទៀតផង។ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានការបំពាក់នូវសិនស័រស្កែនម្រាមដៃនៅលើប៊ូតុងនៅចំហៀងតួ ហើយស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏មានការគាំទ្រប៊ិក stylus ផងដែរ។
ចំពោះម៉ូដែលថ្មី Phantom V Flip 2 វិញ នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 2 របស់ក្រុមហ៊ុននេះ។ សូមជំរាបថាស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានអេក្រង់ខាងក្រៅមានរូបរាងដូចជានាឡិកាអញ្ចឹង។ Flip 2 ស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 2 ថ្មីនេះ មានអេក្រង់ខាងក្រៅធំជាងមុន ដែលមើលទៅស្រដៀងគ្នា Razr 50 របស់ក្រុមហ៊ុន Motorola មានទំហំ ’s 3.6 អ៊ីង។

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងពីរនេះ គឺដំណើរការនៅលើបន្ទះឈីប Dimensity 9000 Plus និង Dimensity 8050 ដែលសុទ្ធសឹងតែជាបន្ទះឈីបដែលមានអនុភាពខ្លាំងបំផុត។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Phantom V Fold 2 និង V Flip 2 ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅលើទីផ្សារឥណ្ឌាឆាប់ៗនេះហើយបន្ទាប់ពីការចុះបញ្ជី BIS authority។
