ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 3 Series ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមាននៅសប្តាហ៌ចុងក្រោយនៃខែមីនា

ដោយ

Koun Jab Luffy

06 មីនា 2024 02:30 រសៀល

អាន 3 នាទី

Article image
កាលពីពេលមុននេះ មានរបាយការណ៌ជាច្រើនបានរាយការណ៌ថា ក្រុមហ៊ុន vivo នឹងមានការរៀបចំនូវព្រឹត្តិកាណ៍ធំមួយនៅក្នុងប្រទេសចិននាចុងខែមីនានេះ ដោយក្នុងនោះ គេបានរំពឹងថា ក្រុមហ៊ុននេះ នឹងមានការប្រកាសចេនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ចំនួន 3 យ៉ាងតិច។ ស្មាតហ្វូនថ្មីៗទាំងនោះ រួមមានដូចជា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3, X Fold 3 Pro និង Pad 3 Pro។ យោងតាមព័ត៌មាននៅថ្ងៃនេះ ដែលដកស្រង់ចេញពីអ្នកទម្លាយ Panda បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន X Fold series នឹងមានការប្រកាសចេញនៅសប្តាហ៌ចុងក្រោយនៃខែមីនានេះហើយ។
អ្នកទម្លាយរូបនែះ បានបន្តថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងមានការបង្ហាញខ្លួននៅចន្លោះថ្ងៃទី 26, 27, ឬ 28 ខែមីនា ឆ្នាំ 2024។ ខណៈដែលមិនទាន់ច្បាស់ថា ស្មាតហ្វូននេះមានឈ្មោះអ្វីនោះ នៅពេលនេះ មានការបញ្ចញនូវព័ត៌មានរបស់ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 series ហើយ។ សូមជំរាបថា កាលពីពេលមុននេះ មានការទមា្លយថា ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 series នឹងមាន 2 ម៉ូដែល រួមមានដូចជា X Fold 3 និង X Fold 3 Pro ហើយនិងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 និង 8 Gen 3។
Article image
របាយការណ៌ខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 Pro នឹងមានអេក្រង់ខាងក្រៅទំហំ  6.53-អ៊ីង ប្រភេទកញ្ចក់ OLED ល្បឿន 120Hz display និងអេក្រង់ខាងក្នុងមានទំហំ 8.03-អ៊ីង កញ្ចក់ OLED ល្បឿន 120Hz ដូចគ្នា។ អក្រង់ទាំងពីរនេះ មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2748x1172pixels និង2408x2200 pixels។ នៅលើអេក្រង់ទាំងពីរនេះ ក៏មានការដាក់អោយដំណើរនីៅលើប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint scanner ផងដែរ។
ស្មាតហ្វូនអេក្រង់បត់បាន X Fold 3 Pro នឹងមានរ៉េមទំហំ 16GB LPDDR5x និងអង្គចងចាំទំហំ1TB ហើយនិងមានថ្មទំហំ 5,800mAh គាំទ្រដោយកម្លាំងសាក 120W fast charging ហើយនិង 50W wireless charging។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32-Megapixel ទាំងនៅលើអេក្រង់ខាងក្រៅ និងនៅលើអេក្រង់ខាងក្នុង។ ហើយសម្រាប់កាមេរ៉ាក្រោយវិញ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel OV50 OmniVision និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 64-Megapixel OV64B periscope telephoto។
Article image
ចំពោះ Vivo X Fold 3 គឺមានកាមេរ៉ាទំហំ 50-Megapixel telephoto ជំនួសអោយ periscope zoom lens។ ស្មាតហ្វូននេះមានថ្មទំហំ 5,700mAh កម្លាំងសាក 80W wired charging និងមិនមាន wireless charging នោះទេ។ សម្រាប់លក្ខណៈផ្សេងទៀត គឺដូចគ្នាជាមួយនិងម៉ូដែល Pro អញ្ចឹង។ សម្រាប់ vivo Pad 3 Pro គឺនឹងដំណើរការនៅលើបន្ទះឈីប Dimensity 9300 ហើយក៏អាចនឹងមានវត្តមានជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន X Fold 3 series អញ្ចឹងដែរ។ Vivo Pad 3 ក៏អាចនឹងមានម៉ូដែលប្រើប្រាស់បន្ទះឈីប Snapdragon 8s Gen 3 ផងដែរ។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 3 Series ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមាននៅសប្តាហ៌ចុងក្រោយនៃខែមីនា