
កាលពីថ្ងៃទី 19 ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី របស់ខ្លួន Xiaomi Mix Fold 4 និង Xiaomi Mix Flip,រួមជាមួយនិងផលិតផលថ្មីៗជាច្រើនដូចជា Xiaomi Smart Band 9 ហើយនិង Xiaomi Watch S4 Sport ជាដើម។
និយាយពីស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Fold 4 ឌីស្សាញរូបរាងចេញពី Carbon Fiber ធន់ជាងមុន 300% ប្រៀបធៀបជាមួយនិងម៉ូដែលមុន។ Xiaomi Mix Fold 4 មានទម្ងន់ស្រាលត្រឹមតែ 226g និងមានកម្រ៉ាស 4.59mm ពេលបត់ និង 9.47mm ពេលបើក។ ប្រៀបធៀបជាមួយ Honor Magic V3 គឺមានកម្រ៉ាស់ 4.35mm ពេលបត់ និង 9.2mm ពេលបើក។
យោងតាមរបាយការណ៌ខាងលើនេះបានបន្តថា Xiaomi Mix Fold 4 គឺជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេបំផុតរសប់ Xiaomi ដែលមានការឌីស្សាញរូបរាងចេញពី carbon fiber និងមានគន្លឹះដែលភ្ជាប់ជាមួយអេក្រង់ រួមនិងស្រទាប់កណ្តាលនៃថាមពលថ្ម ឌីស្សាញចេញពីកាបូន T800H high-strength carbon fiber ដែលផ្តល់នូវភាពធន់បានជាងមុន 300% ប្រៀបធៀបជាមួយនិងជំនាន់មុន។ សម្រាប់ Carbon Fiber ដែលឌីស្សាញនៅក្នុងស្មាតហ្វូននេះ គឺប្រើប្រាស់នូវកម្រិត 5500MPa។

ស្មាតហ្វូនអេក្រង់បត់បាបបជំនាន់ថ្មី Xiaomi Mix Fold 4 មានអេក្រង់ខាងក្នុងទំហំធំ 7.98 អ៊ីង បង្ហាញចេញបានទំហំ 2224x2488pixel គាំទ្រនូវអេក្រង់ LTPO AMOLED ដែលមានកម្រិតពន្លឺ peak brightness 3000 nits។ អេក្រង់ខាងក្រៅទំហំ 6.56 អ៊ីង និងមានកម្រិត peak brightness ដូចគ្នាជាមួយអេក្រង់ខាងក្រៅអញ្ចឹង។ អេក្រង់នេះ អាចបង្ហាញចេញបានទំហំ 1080x2520pixels (21:9)។ ស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Fold 4 ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ HyperOS ផ្អែកលើ Android 14 និងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 គាំទ្រនូវអង្គចងចាំទំហំ 1TB និងរ៉េមទំហំ 16GB។
