ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Flip 8 មកជាមួយអេក្រង់ខាងក្រៅ 4.1 អ៊ីង និងដំណើរការនៅលើបន្ទះឈីបពីរផ្សេងគ្នា!

ដោយ

ជុំ ប៉េងលីន

23 កក្កដា 2026 11:18 ថ្ងៃត្រង់

អាន 3 នាទី

Article image

ជាមួយនិងការប្រកាសចេញនៅត្រកូក Fold 8 series ឆ្នាំនេះ ក្រុមហ៊ុន Samsung ក៏មានការបង្ហាញចេញនូវម៉ូដែលថ្មីតូចជាងគេ Galaxy Z Flip 8 ផងដែរ ដែលនេះគឺជាស្មាតហ្វូនអេក្រង់បត់បានប្រភេទ Flip ជំនាន់ថ្មី មានការពង្រីកអេក្រង់ខាងក្រៅធំជាមុន ហើយនិងមានកម្រ៉ាស់ស្តើងជាងមុន រួមជាមួយនិងការបំពាក់នូវមុខងារ AI features ថ្មីៗជាច្រើន។ សម្រាប់ម៉ូដែលថ្មី ក៏មានតម្លៃខ្ពស់ជាងមុនផងដែរ។ 


Galaxy Z Flip 8 មកជាមួយកម្រ៉ាស់ 6.1mm នៅពេលដែលលាតអេក្រង់ពេញ ហើយនឹងមានទម្ងន់ 180 ក្រាម។ ទៅលើអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ គឺមានទំហំ 6.9 អ៊ីងល្បឿន 120Hz OLED។ សម្រាប់ការអាប់ដែតនៅលើស្មាតហ្វូននេះ គឺនៅលើអេក្រង់ខាងក្រៅ ដោយនៅលើ cover display ក្រុមហ៊ុន Samsung នៅតែបន្តប្រើប្រាស់នូវ FlexWindow ដដែល ខណៈដែលអេក្រង់គឺមានទំហំ 4.1 អ៊ីង។ 


ទៅលើភាពធន់វិញ នៅលើស្មាតហ្វូននេះ គឺមានមុខងារ IP48 ជួយការពារទឹក និងធូលី ហើយនឹងមានការពង្រឹងទៅលើគន្លឹះបត់បានកាន់តែរលូន និងរឹងមាំជាងមុន។ អ្វីដែលពិសេសនៅលើម៉ូដែលនេះ គឺមានស៊ុមឌីស្សាញចេញពី Armor Aluminum។ និយាយពីកម្លាំងម៉ាស៊ីនវិញ គឺមានមកជាមួយបន្ទះឈីប Exynos 2600 សម្រាប់ទីផ្សារជាច្រើន ដែលមានទាំងទីផ្សារឥណ្ឌាផងដែរ។ សម្រាប់ម៉ូដែលប្រើឈីប Snapdragon 8 Elite Gen 5 វិញ គឺសម្រាប់ទីផ្សារមួយចំនួនប៉ុណ្ណោះ។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB ហើយនឹងមានអង្គចងចាំទំហំ 256GB ឬ 512GB។ សម្រាប់ថាមពលថ្ម គឺមានទំហំ 4,300 mAh កម្លាំងសាក 25W wired charging និង 15W wireless charging។
Article image
ក្រឡេកមកកាមេរ៉ាវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12-MP Ultrawide lens។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 10MP។ ជាមួយនិងកាមេរ៉ានេះដែរ ក្រុមហ៊ុន Samsung ក៏មានបន្ថែមនូវ Camcorder Grip interface ដែលជួយអោយការបត់ចុះឡើងសម្រាប់ការថតបានស្របតាមការចង់បានរបស់អ្នកប្រើប្រាស់បានទៀតផង ជាពិសេសអ្នកប្រើប្រាស់ក៏អាចប្រើប្រាស់មុខងារ Horizontal Lock feature សម្រាប់ជួយទប់រំញ័រនៅពេលដែលមានចលនាផងដែរ។

Flip 8 រត់នៅលើ Android 17 ផ្អែកជាមួយនិង One UI 9 ហើយនិងមានការមុខងារ Gemini Intelligence integration ទៀតផង។ នៅលើអេក្រង់ខាងក្រៅនេះ ក្រុមហ៊ុន Samsung បានធ្វើការអាប់ដែតទៅលើមុខងារប្រើប្រាស់ថ្មីៗជាច្រើន ដែលក្នុងនោះមានដូចជា Notifications, reminders និងមុខងារ alerts ខណៈដែលមុខងារ voice-controlled actions គឺអាចធ្វើបានច្រើនជាង 40 apps។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានដាក់មកនូវ Privacy Concerns Associated ជាមួយមុខងារ AI features, ជាច្រើន ទៀតផង។

Article image
Galaxy Z Flip 8 នឹងដាក់លក់នៅថ្ងៃទី 8 ខែសីហាតម្លៃចាប់ពី $1,199 សម្រាប់ 256GB ខណៈដែល 512GB មានតម្លៃ $1,399។ នៅលើទីអឺរ៉ុបមានតម្លៃ €1,299 និង €1,499 ខណៈដែលឥណ្ឌា មានតម្លៃ Rs. 1,24,999 និង Rs. 1,44,999។
ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Flip 8 មកជាមួយអេក្រង់ខាងក្រៅ 4.1 អ៊ីង និងដំណើរការនៅលើបន្ទះឈីបពីរផ្សេងគ្នា!