យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះដែលចេញដោយអ្នកទម្លាយ Ice Universe នៅលើបណ្តាញ Weibo បាននិយាយថា ក្រុមហ៊ុន Samsung គឺគ្រោងនឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន ដែលមានការប្តួរឈ្មោះខុសពីត្រកូល Galaxy Z Series នាពេលកន្លងមក ដោយឆ្នាំនេះ នឹងមានវត្តមានរបស់ "Galaxy Z Fold Wide" មកជាមួយផងដែរ។

ទាក់ទងនឹងរឿងនេះ ជឿជាក់ថា គ្រប់គ្នាប្រាកដជា បានដឹងច្បាស់ពីព័ត៌មានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Fold Wide នេះហើយ ដែលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ក្រមហ៊ុន Samsung ដែលគេដឹងថា មានគោលដៅប្រកួតប្រជែងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ Apple ម៉ូដែល iPhone Ultra ក៏ដូចជាស្មាតហ្វូនអេក្រង់បត់បានជាច្រើនទៀតរបស់ Android ដែលមានការឌីស្សាញរូបរាងស្រដៀងគ្នានេះ។ សម្រាប់ឈ្មោះថា "Galaxy Z Fold Wide" គឺនឹងមិនប្រើប្រាស់សម្រាប់ស្មាតហ្វូននោះទេ ដោយឈ្មោះនេះ គឺនឹងហៅថា "Galaxy Z Fold8."។

សម្រាប់ "Galaxy Z Fold8 Ultra" វិញ គឺនឹងក្លាយជាម៉ូដែលថ្មីរបស់ Galaxy Z Fold7។ ហើយ Z Fold8 Ultra ក៏នឹងក្លាយជាម៉ូដែលមានសមត្ថភាខ្ពស់ជាងគេនៅក្នុងចំណោមស្មាតហ្វូនថ្មីៗទាំងនេះដែរ។ សម្រាប់ Galaxy Z Fold8 Ultra ត្រូវបានគេជឿជាក់ថា នឹងមានការបំពាក់នូវ hardware មានគុណភាពខ្ពស់ជាង Z Fold7 lហើយនឹងមានថ្មទំហំ 5,000mAh រួមនិងកាមេរ៉ាក្រោយ 3 គ្រាប។ សូមជំរាបថា ស្មាតហ្វូនទាំង 3 រួមមានដូចជា Galaxy Z Fold8, Z Fold8 Ultra និង Z Flip8 ហើយអាចនឹងបង្ហាញខ្លួននៅខែកក្កដាខាងមុខនេះហើយ។
