ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់បានថ្មី vivo X Fold 5 បង្ហាញវត្តមាននៅលើទីផ្សារក្រៅប្រទេសចិនហើយ

ដោយ

Koun Jab Luffy

15 កក្កដា 2025 09:15 ព្រឹក

អាន 4 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Vivo បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មី vivo X Fold 5 នៅលើទីផ្សារប្រទេសឥណ្ឌា ដែលទីផ្សារក្រៅប្រទេសចិនហើយ។ សម្រាប់ម៉ូដែលថ្មីនេះត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូនដែលមានការឌីស្សាញទម្រង់ book-style ស្ថិតនៅក្នុងថ្នាក់ប្រណិតបំផុត។ នៅក្នុងព្រឹត្តិការណ៌នោះ ក្រុមហ៊ុនក៏មានការបង្ហាញចេញនូវ Vivo X200 FE ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានថ្មី vivo X Fold 5 ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារប្រទេសឥណ្ឌា ជាមួយនិងតម្លៃ Rs 1,49,999 សម្រាប់ទំហំ 16GB និង 512GB ហើយនិងមានជម្រើសពណ៌ Titanium Grey។
ជាមួយនិងការមកដល់របស់ Vivo X Fold 5 នេះ បានបញ្ជាក់ថា នេះគឺជាស្មាតហ្វូនអេក្រង់បត់បានដែលមានទម្ងន់ស្រាលបំផុត។ vivo X Fold 5 មានទម្ងន់ត្រឹមតែ 217g និងមានស៊ុមជុំវិញឌីស្សាញពី Titanium។ vivo X Fold 5 មានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង គាំទ្រដោយកញ្ចក់ AMOLED display មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 2K+ ទំហំ 2480×2200 pixels និងមានល្បឿន 1-120Hz adaptive LTPO refresh rate ហើយនិងមានពន្លឺ 4500 nits peak brightness។ ចំពោះអេក្រង់ខាងក្នុងវិញ មានទំហំ 6.53-អ៊ីង បង្ហាញចេញបានកម្រិត FHD+ LTPO AMOLED panel ល្បឿន 120Hz refresh rate និងមានពន្លឺដូចគ្នា។
អេក្រង់ទាំងពីរនេះ គឺមានគាំទ្រដោយកម្រិតពណ៌ 10.7 ពាន់លានពណ៌ មាន Dolby Vision ហើយនិង high-frequency PWM dimming សម្រាប់ជំនួយភ្នែកថែមទៀតផង។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ ក៏មានការគាំទ្រដោយកញ្ចក់ការពារ UTG glass ខណៈដែលអេក្រង់ខាងក្រៅ គឺមានការប្រើប្រាស់ Armor Glass ជំនាន់ទីពីរ មានភាពធន់ជាងមុន។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 5 ថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 រ៉េម 16GB LPDDR5X RAM និងអង្គចងចាំ 1TB UFS 4.0 storage។ បន្ថែមពីនេះស្មាតហ្វូននេះក៏មានការពង្រឹងទៅលើគន្លឹះបត់ល្អ ហើយនិងមានអង់តែនដែលមានសមត្ថភាពខ្ពស់ជាងមុនបាន 36% ដែលនឹងជួយអោយការភ្ជាប់ទៅកាន់ប្រព័ន្ធទំនាក់ទំនងបានកាន់តែប្រសើរជាងមុនតាមរយៈរលកសញ្ញាដែលមាននៅឧបករណ៌របស់ Qualcomm ។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ រត់នៅលើ OriginOS 5 ផ្អែកជាងមួយ Android 15 និងមានគាំទ្រដោយ “Atomic Workbench ដែលជាសមិទ្ធិផលថ្មីផងដែរ។ ជាមួយគ្នានេះអេក្រង់ស្មាតហ្វូននេះ ក៏នឹងមានការឌីស្សញកាន់តែសំបូរបែបជាងមុនដូចគ្នា ដោយអាចប្រើប្រាស់ App ច្រើនក្នុងពេលតែមួយ រួមនិងមុខងារថ្មីៗជាច្រើនទៀត។ អ្វីដែលពិសេសនោះ ស្មាតហ្វូននេះ ក៏អាចភ្ជាប់ជាមួយ Apple devices ជាច្រើនដូចជា AirPods, Apple Watch (Series 6+) និង Mac file management ដោយបូករួមទាមង drag-and-drop និង screen extension បានទៀតផង។
និយាយពីការថតរូប និងវីដេអូ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX921 មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide ហើយនិងទីបីមានទំហំ 50MP IMX882 periscope telephoto lens គាំទ្រការហ៊្សូម 3x optical zoom និង 100x digital zoom។
Article image
ក្រុមហ៊ុន vivo ក៏នៅតែបន្តប្រើប្រាស់ឡែន ZEISS optics និង software ថ្មីសម្រាប់ជំនួយដល់មុខងារ portrait modes, macro shots, ហើយនិង enhanced low-light photography ផងដែរ។ អេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ គឺមានកាមេរ៉ាមុខទំហំ 20MP ដូចគ្នា។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 5 ថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវ 6000mAh Blue Ocean battery ដែលមានអភិវឌ្ឍឡើងដោយ CATL តាមរយៈនៃការប្រើប្រាស់នូវវត្ថុធាតុដើមជំនាន់ទី 4 នៃថ្មស៊ីលីកូន និងជំនាន់ទីពីរនៃថ្ម semi-solid-state battery technology។ ថ្មនេះមានថាមពល 866Wh/L និងអាចប្រើប្រាស់បានបើទោះបីជាស្ថិត -30°C ក៏ដោយ។ ស្មាតហ្វូននេះ នឹងមានការគាំទ្រ 80W wired charging និងកម្លាំងសាក 40W wireless charging ហើយ and reverse wireless charging។
Article image
vivo X Fold 5 មានការប្រើប្រាស់នូវគន្លឹបត់ FS55 high-strength steel និង carbon fiber។ នៅលើស្មាតហ្វូន X Fold 5 នេះ គឺមានការតម្លើងនូវបច្ចេកវិទ្យា IPX8, IPX9, and IPX9+ សម្រាប់ការពារទឹក និងធូលី ហើយនិងអាចស្ថិតនៅក្នុងទឹកកៅ្តកម្រិត 80°C ថែមទៀតផង។ នៅលើស្មាតហ្វូននេះ កីមាន IP5X ផងដែរ។ ស្មាតហ្វូននេះ អាចស្ថិតនៅក្នុងកម្រិតសីតុណ្ហភាព -20°C និង dual stereo speakers, NFC, Wi-Fi 6, Bluetooth 5.4, GPS ជាមួយ NavIC ហើយនិងសិនស័រស្កែនម្រាមដៃនៅចំហៀងតួ។
ស្មាតហ្វូនអេក្រង់បត់បានថ្មី vivo X Fold 5 បង្ហាញវត្តមាននៅលើទីផ្សារក្រៅប្រទេសចិនហើយ