ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់រមូរបស់ Samsung ត្រូវគេទម្លាយថា នឹងមានអេក្រង់ធំជាងអេក្រង់ Huawei Mate XT

ដោយ

Koun Jab Luffy

17 កញ្ញា 2024 08:59 ព្រឹក

អាន 2 នាទី

Article image
កាលពីឆ្នាំ 2021 កន្លងទៅនេះ មានការប្រទះឃើញនូវប៉ាតង់ស្មាតហ្វូនអេក្រង់រមូរបស់ Samsung មានការបែកធ្លាយនៅលើអន ឡាញ ហើយបន្តបន្ទាប់មកព័ត៌មានស្តីពីស្មាតហ្វូននេះចេះតែបន្តលេចធ្លាយថ្មីៗបន្តបន្ទាប់ទៀត។ បើតាមដំណឹងកន្លងមកបាននិយាយថា ក្រុមហ៊ុននេះអាចនឹងមានការប្រកាចេញនូវស្មាតហ្វូនអេក្រង់រមូដំបូងរបស់ខ្លួននេះនៅឆ្នាំ 2025 ខាងមុខនេះហើយ។ គិតមកទល់នឹងពេលនេះ គឺនៅសល់ពេល 1 ឆ្នាំទៀត។ នៅពេលនេះ មានការបញ្ជាក់ពីព័ត៌មានថ្មីរបស់ស្មាតហ្វូនអេក្រង់រមូរបស់ Samsung នេះហើយ។
ទាក់ទងនឹងព័ត៌មាននេះ សារព័ត៌មាន TheElec ក៏បានចេញផ្សាយដែរថា ស្មាតហ្វូនអេក្រង់រមូនេះ នឹងបង្ហាញវត្តមាននៅឆ្នាំ 2025 ដូចគ្នាដែរ។ បើតាមរបាយការណ៌ខាងលើនេះបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 12.4 អ៊ីង នៅពេលដែលអេក្រង់រុញឡើងលើ។ អេក្រង់នេះត្រូវបានគេមើលឃើញថា អេក្រង់របស់ស្មាតហ្វូនអេក្រង់រមូរបស់ Samsung នេះ គឺមានទំហំធំជាងអេក្រង់របស់ស្មាតហ្វូន Huawei Mate XT ដែលមានទំហំត្រឹមតែ 10.2 អ៊ីង ប៉ុណ្ណោះ។
Article image
ស្មាតហ្វូនអេក្រង់រមូរបស់ Samsung ថ្មីនេះ ក៏ត្រូវបានគេរាយការណ៌ថា ក៏អាចនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាមក្រោមអេក្រង់ផងដែរ ពីព្រោះថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Galaxy Z Fold6 កាលពីពេលថ្មីៗនេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗនេះដែរ។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា នៅលើស្មាតហ្វូនអេក្រង់រមូនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាប៉ុន្មានគ្រាប់នោះទេ ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាក្រោមអេក្រង់ ។
Article image
សូមជំរាបថា កាលពីឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុន Samsung ក៏ធ្លាប់ត្រូវបានគេដឹងថា បានធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូនដែលមានអេក្រង់បត់ 3 តង់ ផងដែរ ហើយពេលនោះ ក៏មានការបញ្ចេញនូវរូបភាពគំរូរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះថែមទៀតផង។ ប៉ុន្តែស្មាតហ្វូនអេក្រង់បត់ 3 តង់នេះ មិនទាន់មានការប្រកាសចេញនៅលើទីផ្សារនោះទេគិតមកដល់ថ្ងៃនេះ។ ដូច្នេះជាមួយនិងវត្តមានរបស់ Huawei Mate XT នៅពេលនេះ បានក្លាយជាដែលជាស្មាតហ្វូនអេក្រង់បត់ 3 តង់ម៉ូដែលដំបូងគេនៅលើពិភពលោកហើយ ។