
នៅថ្ងៃនេះ ហ្គេមីងម៉ូនីទ័រជំនាន់ថ្មីរបស់ MSI ម៉ូដែល MPG271QRX QD-OLED ត្រូវបានក្រុមហ៊ុននេះប្រកាសដាក់អោយមានការបញ្ជាទិញមុនបានហើយ ដោយម៉ូដែលថ្មីនេះ មានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ ជាពិសេស គឺទៅលើការលេងហ្គេមតែម្តង។ ហ្គេមីងម៉ូនីទ័រ គឺអាចរត់បានជាមួយនិងល្បឿនលឿនដល់ទៅ 360Hz refresh rate និងបង្ហាញចេញបានកម្រិត 1440p resolution ហើយនិងមានអេក្រង់ទំហំ 27-inch screen។
ហ្គេមីងម៉ូនីទ័រថ្មីនេះ គឺមានការប្រើប្រាស់បន្ទះអេក្រង់របស់ក្រុមហ៊ុន Samsung ជំនាន់់ 3 ប្រភេទបច្ចេកវិទ្យាអេក្រង់ QD-OLED ដែលជាប្រភេទអេក្រង់មានសមត្ថភាពខ្ពស់ និងមានគុណភាពច្បាស់ រួមនិងការបង្ហាញចេញជាមួយក្រាហ្វិកហ្គេមីងបានរលូនថែមទៀតផង។ ហ្គេមីងម៉ូនីទ័រថ្មីនេះ មានកម្រិតឆ្លើយតបអេក្រង់បាន 0.03ms និងមានការគាំទ្រនូវមុខងារ HDR capabilities បង្ហាញចេញនូវ true blacks និង high contrast បានល្អ សម្រាប់អ្នកប្រើប្រាស់ជាមួយបទពិសោធន៌ថ្មីៗជាច្រើន។ ជាមួយគ្នានេះនៅលើហ្គេមីងម៉ូនីទ័រថ្មីនេះ ក៏មានការមុខងារ peak brightness សម្រាប់ HDR ផងដែរ។ ហ្គេមីងម៉ូនីទ័រថ្មីនេះ គឺមានការបញ្ជាក់តទួលស្គាល់ពី s VESA’s DisplayHDR 400 True Black ថែមទៀតផង។

ជាមួយនិងការប្រើប្រាស់បន្ទះអេក្រង់ OLED នៅលើហ្គេមីងម៉ូនីទ័រថ្មីនេះ ក្រុមហ៊ុន MSI បានសម្រេចតម្លើងនូវស្រទាប់ថ្មីដែលក្រុមហ៊ុននេះហៅថា graphene film ជាមួយនិង Custom heatsink ដើម្បីការពារ ទប់ស្កាត់ការឡើងកំដៅនៅអេក្រង់ រួមជាមួយនិងការជួយអោយអេក្រងង់នេះ ប្រើប្រាស់បានកាន់តែយូរថែមមួយកម្រិតទៀតផងដែរ។ បន្ថែមពីនេះនៅលើហ្គេមីងម៉ូនីទ័រថ្មីនេះ ក៏មានការបំពាក់នូវ ‘boundary protection’ ដើម្បីជួយសម្រួលការបង្ហាញរូបភាពបានកាន់ច្បាស់ផងដែរ។

នៅលើហ្គេមីងម៉ូនីទ័រថ្មីនេះ គឺមានការតម្លើងមកជាមួយនូវ រន្ធតំណរភ្ជាប់មួយចំនួនដូចជា DisplayPort 1.4, HDMI 2.1, USB Type-C និងមុខងារថ្មីជាច្រើន សម្រាប់ការប្រើប្រាស់ហ្គេមីងម៉ូនីទ័រថ្មីនេះបានកាន់តែរលូន។ សម្រាប់រន្ធ HDMI 2.1 ports គឺមានការទ្រទ្រង់់ជាមួយនូវការបង្ហាញចេញបានកម្រិត 4K at 120Hz, VRR និង ALLM ហើយនៅលើហ្គេមីងម៉ូនីទ័រថ្មីនេះក៏មានការផ្តល់នូវមុខងារ KVM functionality សម្រាប់បញ្ជាទៅលើផលិតផលផ្សេងៗទៀតបានផងដែរ។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហ្គេមីងម៉ូនីទ័រ MPG271QRX QD-OLED ថ្មីនេះ គឺមានតម្លៃ $799.99 ខណៈដែលនៅលើទីផ្សារអង់គ្លេស និងតំបន់អឺរ៉ុបទាំងមូល មានតម្លៃ £999.99 និង €999.99។ ហ្គេមីងម៉ូនីទ័រថ្មីនេះ នឹងដាក់លក់ជាផ្លូវការលើទីផ្សារទាំងនេះនាថ្ងៃទី 23 ខែមេសាខាងមុខ។ សម្រាប់ទំហំ 32 អ៊ីង របស់ហ្គេមីងម៉ូនីទ័រ MSI QD-OLED ថ្មីនេះ ក៏មានការដាក់អោយបញ្ជាទិញមុនបាននៅលើទីផ្សារសហរដ្ឋអាមេរិក និងនៅលើទីផ្សារអង់គ្លេស និងតំបន់អឺរ៉ុបនេះផងដែរ។ អេក្រង់ 32 អ៊ីងនេះ បង្ហាញចេញបាន 4K និងមានល្បឿន 240Hz refresh rate ប៉ុណ្ណោះ។
