ស្វែងរកពួកយើង:

ឡាន Off-Road SUV ស៊េរីថ្មី GWM Tank 500 ត្រៀមបង្ហាញខ្លួននៅថ្ងៃស្អែកនេះហើយ

ដោយ

Koun Jab Luffy

24 កក្កដា 2025 02:43 រសៀល

អាន 2 នាទី

Article image
Tank 500 គឺជាឡាន Off-Road SUV ស៊េរីថ្មីរបស់ GWM ដែលមានការបំពាក់នូវសិនស័រ Lidar ដើម្បីជំនួយទៅលើប្រព័ន្ធបើកបរ Coffee Pilot Ultra advanced driving assistance system របស់ក្រុមហ៊ុន Great Wall Motor។ បើតាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ បានអោយដឹងថា ឡាន Off-Road SUV ស៊េរីថ្មី GWM Tank 500 នឹងបង្ហាញវត្តមាននៅថ្ងៃស្អែកនេះហើយ ដោយក្នុងនោះក៏មានការនិយាយថា ឡាននេះនឹងសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននាត្រីមាសទី 3 ឆ្នាំ 2025 ថែមទៀតផង។
គួរបញ្ជាក់ថា Tank 500 ដែលមានវត្តមានកន្លងមក គឺមានប្រភេទ 5 កៅអី និង 7 កៅអី ហើយនឹងជម្រើស ICE និង PHEV មានតម្លៃចាប់ពី 335,000 យ៉ន់ ដែលស្មើរនឹង 46,700 ដុល្លារ។ ប្រភពខាងលើនេះបានបន្តថា Tank 500 ស៊េរីថ្មីនេះ គឺនៅតែបន្តការឌីស្សាញតាមទម្រង់ម៉ូដែលមុនអញ្ចឹងដែរ។ សម្រាប់ចំណុចដែលផ្លាស់ប្តូរធំជាងគេនៅលើ Hesai ATX roof lidar, ដែលមានតូចជាងមុន 60% ហើយនឹងស្រាលជាងមុន 50% ប្រៀបធៀបជាមួយនិងង Hesai AT128 lidar ដែលប្រើប្រាស់នៅលើ Wey Blue Mountain (Lanshan) នេះបើតាមការបញ្ជាក់ថា បណ្តាញសង្គមចិន Autohome។
Article image
សម្រាប់តួខ្លួននៃឡាន Off-Road SUV ស៊េរីថ្មី GWM Tank 500 មួយនេះ គឺមានទំហំដូចគ្នាជាមួយនិងជំនាន់មុនដែរ គឺមានវិមាត្រ 5078/1934/1905mm និងគម្លាតកង់មុខក្រោយ 2850mm ដែលជាទំហំមួយស្ថិតនៅក្នុងស្រឡាយ Medium-to-large SUV។ យោងតាមព័ត៌មានកន្លងមកបាននិយាយថា កម្លាំងម៉ាស៊ីននៅលើម៉ូដែលថ្មីនេះ គឺដូចម៉ូដែលមុន គឺប្រើប្រាស់នូវម៉ាស៊ីនThe Hi4-T និង Hi4-Z plug-in hybrid ចំនុះ 2.0T កម្លាំងសរុប 185kW (248 សេះ)។
Article image
ឡាន Off-Road SUV ស៊េរីថ្មី GWM Tank 500 ដែលប្រើប្រាស់នូវ Hi4-T គឺមានការគាំទ្រនូវម៉ូទ័រកម្លាំង 120kW (161 សេះ) និងមានអាគុយទំហំ 36.7 kWh និង 37.1 kWh អាចបើកបរជាមួយអគ្គិសនីសុទ្ធស្តង់ដារ WLTC បានចម្ងាយ 110 km។ ចំពោះម៉ូដែល Tank 500 Hi4-Z គឺមានការគាំទ្រដោយម៉ូទ័រភ្លោះ មានកម្លាំងសរុប 455kW (610 សេះ) និងមានអាគុយទំហំ 59.05 អាចបើកបរជាមួយអគ្គិសនីសុទ្ធស្តង់ដាសរ WLTC បានចម្ងាយ 201km។