ស្វែងរកពួកយើង:

ឡាន Supercars អគ្គិសនីរបស់ McLaren អាចនឹងប្រើប្រាស់បច្ចេកវិទ្យារបស់ Nio

ដោយ

Koun Jab Luffy

04 មេសា 2025 04:24 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន McLaren Automotive បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន Forseven Holdings ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រណិតៗរបស់ប្រទេសអង់គ្លេស ដើម្បីអនុញាតអោយក្រុមហ៊ុនផលិត រថយនុ្ត Supercar របស់ចក្រភពអង់គ្លេសមួយនេះ អាចប្រើប្រាស់នូវបច្ចេកវិទ្យារថយន្តអគ្គិសនីថ្មីរបស់ Nio ហើយតាមរយៈនៃការវិនិយោគនេះ ដៃគូទាំងពីរនឹងបង្កើតនូវបច្ចេកវិទ្យាទំនើបដែលមិនធ្លាប់មានពីមុនមកនោះទេ។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Abu Dhabi investment group CYVN Holdings បានបញ្ចប់នូវការទិញយកនូវអាជីវកម្ម Automotive Business ក្រុមហ៊ុន McLaren ពីមូលនិធិ Mumtalakat sovereign wealth fund របស់បារ៉ែនហើយ ដោយបានបញ្ជាក់ ពីយុទ្ធសាស្ត្រថ្មីៗនៅក្នុងចូលប្រកួតប្រជែងនៅលើទីផ្សាររថយន្តអគ្គិសនីរបស់ពិភពលោលថែមទៀតផង។ CYVN គឺជាភាគហ៊ុនដ៏ធំមួយរបស់ Nio ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលបានគ្រប់គ្រងចំណែកហ៊ុនដល់ទៅ 20.1% មានតម្លៃ $2.2 ពាន់លានដុល្លារ គិតត្រឹមខែកញ្ញាឆ្នាំ 2023។
Article image
ជាមួយនិងការចែករំលែកនូវបច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងតាំងពីថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2025 មកម្លេះ នៅពេលដែលក្រុមហ៊ុន Nio បានប្រកាសថា Nio Automobile Technology (Anhui) Co., គឺក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានចុះកិច្ចព្រមព្រៀងជាមួយនិងក្រុមហ៊ុន Forseven ដែលគេស្គាល់ថា គឺជាក្រុមហ៊ុនបុត្រសម្ព័នរបស់ CYVN។ ដូច្នេះតាមរយៈការចុះកិច្ចព្រមព្រៀងនេះ Nio នឹងផ្តល់អោយក្រុមហ៊ុន Forseven នូវអជ្ញាប័ណ្ណមួយសម្រាប់ទីផ្សារសកល មិនផ្តាច់មុខ និងមិនអាចផ្ទេរបានរបស់ខ្លួន ដើម្បីធ្វើការប្រើប្រាស់និងអភិវឌ្ឍន៍នូវបច្ចេកវិទ្យាអគ្គិសនីថ្មីៗនាពេលអនាគត។
Article image
បន្ថែមពីនេះនៅក្នុងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណនេះ ក៏នឹងអនុញ្ញាតឱ្យ Forseven អាចប្រើប្រាស់បច្ចេកវិទ្យារបស់ Nio សម្រាប់ "ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការផលិត ការលក់ ការនាំចូល និងការនាំចេញម៉ូដែលដែលបានលក់ ឬផ្សព្វផ្សាយក្រោមម៉ាក Forseven" ក៏ដូចជាការបង្កើនូវសក្តានុពលបន្ថែមទៀតទៅលើការបង្កើតនូវបច្ចេកវិទ្យាថ្មី ដើម្បីពង្រីកវិសាលភាពរបស់ក្រុមហ៊ុន McLaren អោយបានកាន់តែទូលាយបន្ទាប់ពីការរួមបញ្ចូលគ្នា។
ឡាន Supercars អគ្គិសនីរបស់ McLaren អាចនឹងប្រើប្រាស់បច្ចេកវិទ្យារបស់ Nio