Denza N9 Flash Charging បង្ហាញវត្តមាននៅថ្ងៃនេះជាមួយថាមពលអាគុយថ្មី និងបច្ចេកវិទ្យាសាកថ្មី Flash Charging

Denza ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD នៅថ្ងៃនេះ បានប្រកាសថា សង្វាក់ផលិតកម្មទៅលើរថយន្ត Denza បានឈានដល់ 500,000th គ្រឿងហើយ ខណៈដែល Denza N9 Flash Charging edition បានក្លាយជាម៉ូដែលពិសេសមួយនៃលេខរៀងពិសេសនេះ។ ការប្រកាសចេញនូវតួរលេខខាងលើនេះ គឺធ្វើឡើងនៅក្នុងឱកាសអបអរសាទរខួបលើកទី 16th ឆ្នាំរបស់ខ្លួន ក៏ដូចជាខួបទី 5th នៃការផ្លាស់ប្តូរការដឹកនាំថ្មីរបស់ក្រុមហ៊ុននេះផងដែរ។
ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៌ខាងលើនេះ ក្រុមហ៊ុន Denza ក៏បានបញ្ចេញនូវ Denza N9 Flash Charging នៅថ្ងៃទី 18 ខែឧសភានេះផងដែរ ដោយម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការដាក់អោយប្រើប្រាស់នូវថាមពលអាគុយថ្មី និងបច្ចេកវិទ្យាសាកថ្មី Flash Charging ecosystem របស់ BYD ដួចគ្នា។ ការពង្រឹងទៅលើបច្ចេកវិទ្យាថ្មីៗទាំងនេះ គឺធ្វើឡើងស្របពេលដែលការលក់រថយន្តរបស់ BYD មានការកើនឡើងវិញបន្តិចការលពីខែមេសានេះ បន្ទាប់បពីក្រុមហ៊ុនធ្វើការកែសម្រួលទៅលើថាមពលអាគុយថ្មី ហើយនិងបច្ចេកវិទ្យាសាកថ្មីៗទៅលើរថយន្តថ្មីៗរបស់ខ្លួន។ ជាមួយនិងវត្តមាននៅពេលនេះ ក្រុមហ៊ុនក៏មានការដាក់អោយ Pre-sales ផងដែរ ដោយឡាននេះ មានតម្លៃ 450,000 យ៉ន់ ទៅ 500,000 យ៉ន់ ដែលប្រហែលជា 66,200 ដុល្លារ ទៅ 73,500 ដុល្លារ។

សូមជំរាបថា មកដល់ពេលនេះ Denza បានចេញនូវឡាន 6 ម៉ុដែលហើយសម្រាប់ប្រទេសចិន ដែលនៅក្នុងនោះ រួមមានដូចជា N7, N8L និង N9 ហើយនិង D9 MPV រួមជាមួយនិង Z9 Sedan ក៏ដូចជា Z9 GT shooting brake។ ហើយថ្មីៗនេះ ក្រុមហ៊ុន Denza ក៏ត្រៀមចេញនូវ Fangchengbao (FCB) ដែលជាបងប្អូនរបស់ខ្លួន ដែលមាន Bao 5 និង Bao 8 ទៅជា Denza B5 និង B8 សម្រាប់ទីផ្សារសកលផងដែរ។

N9 គឺជាឡាន SUV ខ្នាតធំ ដែលមានការប្រើប្រាស់នូវ BYD e3 platform ហើយនិងមានការបំពាក់នូវជំនួយការបើកបរ God’s Eye 5.0 assisted driving ហើយនិងប៊ូម DiSus-A active suspension។ ឡាននេះមានប្រវែង 5,285mm ទទឹង 2,030mm កំពស់ 3,125mm ហើយនិងគម្លាតកង់មុខក្រោយ 3,125 mm។ ថ្មីៗនេះ ក្រុមហ៊ុនក៏ទើបតែប្រកាសចេញ Z9 GT សម្រាប់ទីផ្សារអឺរ៉ុបផងដែរ ដោយមានតម្លៃ 115,000 យូរ៉ូ ដែលប្រហែលជា 134,000 ដុល្លារ ហើយម៉ូដែលនេះ ក៏ក្លាយជាគូរប្រជែងជាមួយនិងឡានទំនើបៗនៅអឺរ៉ុបដូចជា Porsche ផងដែរ។
