ស្វែងរកពួកយើង:

ឡានប្រណិតជាច្រើនរបស់ BYD ត្រៀមបង្ហាញខ្លួននៅមជ្ឈឹមបូពា៍នៅដើមឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ

Koun Jab Luffy

07 វិច្ឆិកា 2025 10:35 ព្រឹក

អាន 2 នាទី

Article image
BYD ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីដ៏ធំមួយនៅលើពិភពលោក នឹងបង្ហាញចេញនូវ Yangwang luxury នៅមជ្ឈឹមបូពា៍នៅដើមឆ្នាំ 2026 ខាងមុខនេះហើយ។ បើតាមការបញ្ជាក់ពីអគ្គនាយករងរបស់ BYD លោកស្រី Stella Li បានចែករំលែកនូវព័ត៌មានថ្មីថា ឡានប្រណិត Yangwang ម៉ូដែលថ្មី ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារតំបន់អឺរ៉ុប និងអាមេរិកផងដែរ។ សូមជំរាបថា Yangwang គឺម៉ាកយីហោថ្មីមួយ ដែលមានការផលិតនូវឡានប្រណិតជាច្រើន ដែលមានទាំងប្រភេទ high-end off-roaders និង sedan ហើយនិងឡានស្ព័រដែលមានល្បឿនលឿនជាងគេនៅលើពិភពលោកផងដែរ
Yangwang ត្រូវបានបង្កើតឡើងជាងលើកដំបូងកាលខែមករាឆ្នាំ 2023 ដែលត្រូវបានគេចាត់ទុកថា គឺជាឡានតម្លៃខ្ពស់ជាងគេរបស់ BYD។ សម្រាប់ម៉ូដែល U8 off-road SUV ចេញលក់មុនគេ គឺមានតម្លៃដល់ទៅ 1,089,000 យ៉ន់ដែលប្រហាក់ប្រហែល 150,000 ដុល្លារ។ បន្ទាប់មកគឺ U9 ដែលជាប្រភេទ sports car និង U7 ជាប្រភេទ sedan ខណៈដែល U8L គឺជាម៉ូដែល SUV។ តាមរបាយការណ៌ចេញពី China EV DataTracker បានអោយដឹងថា ការលក់ Yangwang ចាប់ពីខែមករា ដក់ខែកញ្ញាឆ្នាំ 2025 នេះ គឺបានចំនួន 2,341 គ្រឿង។ ឆាប់ៗនេះម៉ាកសញ្ញាឡានថ្មីនេះ នឹងមានលក់នៅលើទីផ្សារសកលហើយ។
Article image
សូមជំរាបថា កាលថ្ងៃទី 5 ខែវិច្ឆិកា កន្លងទៅនេះ នៅក្នុងវេទិកាមួយនៅ Zhengzhou លោកស្រី Stella Li ដែលជាអគ្គនាយករងក្រុមហ៊ុន BYD បាននិយាយថា ម៉ាកយីហោ Yangwang នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារមជ្ឈឹមបូពា៍នៅដើមឆ្នាំ 2026 ខាងមុខនេះហើយ ដែលនេះគឺបង្ហាញនូវការពង្រីកទីផ្សារឡានប្រណិតរបស់ខ្លួនទៅលើទីផ្សារសកលហើយ។ លោកស្រីបន្តថា បន្ទាប់ពីនេះYangwang ក៏នឹងបន្តបង្ហាញវត្តមាននៅលើទីផ្សារជាច្រើនទៀតនៅអឺរ៉ុប និងអាមេរិកខាងជើង ក៏ដូចជាអាមេរិកខាងត្បូងផងដែរ។
Article image
គួរបញ្ជាក់ថា កន្លងមក លោកស្រី Stella Li ក៏ធ្លាប់បានធ្វើការចែករំលែកនូវព័ត៌មានថា Yangwang នឹងចូលប្រឡូកទីផ្សារអង់គ្លេសនៅឆ្នាំ 2027 ផងដែរ។ ជាមួយនិងម៉ូដែល Yangwang នេះ ត្រូវបានគេរំពឹងថា គឺនឹងក្លាយជាគូរប្រជែងដ៏ខ្លាំងជាមួយនិងម៉ូដែលប្រណិតៗជាច្រើនទៀតដូចជា Bentley, Rolls-Royce, Range Rover, BMW, Mercedes-Benz និង Ferrari ជាដើម។
ឡានប្រណិតជាច្រើនរបស់ BYD ត្រៀមបង្ហាញខ្លួននៅមជ្ឈឹមបូពា៍នៅដើមឆ្នាំ 2026 ខាងមុខនេះហើយ