
នេះគឺជាឡាន Ferrari F80 ទើបតែបានបង្ហាញខ្លួនថ្មីៗ ដើម្បីមកជំនួសតំណែង Ferrari LaFerrari ហើយវានឹងត្រូវផលិតត្រឹមចំនួន 799 គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃ 3.9 លានដុល្លារក្នុងមួយគ្រឿង។ ឡាន Ferrari F80 ប្រើម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំង ចំណុះ 3.0L Twin-turbo ទំហំ V6 ស៊ីឡាំង យកចេញពីម៉ូដែល Ferrari 499P ដែលធ្លាប់បានឈ្នះការប្រកួត 24 Hours of Le Mans ហើយអាចបង្កើតកម្លាំងបាន 888 HP។ ទោះបីជាយ៉ាងណាក៏ដោយ វាមានប្រើម៉ូទ័រអគ្គិសនីជំនួយ រហូតដល់ទៅ 3 ដែលធ្វើឲ្យកម្លាំងរបស់វាសរុបស្មើនឹង 1,183 HP ឯណោះ ហើយដំណើរការដោយ ប្រអប់លេខអូតូ 8 វគ្គ ប្រភេទ DCT និង ប៉ុង 2 (AWD)។

ជាមួយនឹងម៉ាស៊ីននេះ អាចឲ្យ Ferrari F80 រត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 2.15 វិនាទីប៉ុណ្ណោះ ហើយមានល្បឿន Top Speed រហូតដល់ទៅ 350 KM/H ឯណោះ។ បើនិយាយពីរូបរាងវិញ ឡាន Ferrari F80 មានការឌីហ្សាញផ្នែកខាងមុខ កាត់តាមម៉ូដែល Ferrari F40 ហើយមានកាងមុខក្រោយ រចនាបែបជ្រុងៗ និង ប្រើសាក់ស៊ីប្រភេទ Carbon Fiber ប៉ុន្តែនៅតែបំពាក់កាងមុខក្រោយ ជាប្រភេទអាលុយមីញ៉ូម ដោយសារតែវាល្អជាង ក្នុងការស្រូបយកកម្លាំងទង្គិច នៅពេលបុកប៉ះ។

Ferrari ក៏គិតគូរខ្លាំងដល់កម្រិតមុជខ្យល់ Aerodynamics និង បង្កើនកម្លាំងសង្កត់ Downforce ដោយបំពាក់កាងកាត់ខ្យល់ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ខណៈកាង Spoiler ផ្នែកខាងក្រោយរបស់វា អាចងើបឡើង 200mm ដើម្បីដើរតួជាហ្វ្រាំងខ្យល់ Airbrake ទៀតផង។ ជាលទ្ធផល វាមានកម្លាំងសង្កត់ Downforce ដល់ទៅ 1,055 គីឡូក្រាម នៅល្បឿន 250 KM/H។

មិនតែប៉ុណ្ណោះ Ferrari F80 បានបំពាក់បូមប្រភេទ Active Suspension ដែលអាចរក្សាកម្ពស់ទៅតាមស្ថានភាពផ្លូវជាក់ស្តែង អមដោយយ៉ាន់កង់ ឌីហ្សាញបែប 5 កាំ ជាប្រភេទ Carbon Fiber និង ដុំហ្វ្រាំង Brembo Carbon-ceramic Brakes ដែលស្អំដោយខ្យល់ រត់កាត់ចេញពីរន្ធខ្យល់ផ្នែកខាងមុខឡាន ទៀតផង។

អ្វីដែលជាចំណុចទាក់ទាញខ្លាំងមួយទៀតនោះ គឺការប្រើទ្វារបើកឡើងលើដូចស្លាបសត្វ ដែលបើកបង្ហាញឲ្យឃើញនូវ កាប៊ីនខាងក្នុង ដែល Ferrari ហៅថា 1+1។ F80 បានបំពាក់ដៃចង្កូតថ្មី ដែលមានប៊ូតុងបញ្ជាមុខងារជាច្រើន រួមទាំង Mannettino Switch ដែលសារ៉េរវាង Drive Modes ចំនួន 3 គឺ Hybrid, Performance និង Qualify ដែលបើកផ្លូវឲ្យម៉ាស៊ីន និងម៉ូទ័រដំណើរការទាំងអស់ ដើម្បីទទួលបាន Performance ល្អបំផុត៕
អីចឹងតើបងប្អូនយល់យ៉ាងណាដែរចំពោះឡានមួយនេះ? ជួយ Comment នៅខាងក្រោមផង! ហើយកុំភ្លេចចុច Share វីដេអូនេះ និង Follow Page ម្នាក់មួយផង! អរគុណ៕
